គួរឲ្យអាណិតណាស់...នាយ ចឺម ថា នៅតែមានអារម្មណ៍តក់ស្លុត ដិតដាមជាប់ក្នុងចិត្ត ពេលគេមកវា យមកលើរូបលោក ហើយលោកមានភាពជឿជាក់លើច្បាប់ជានិច្ច...
-

ដូចដែលប្រិយមិត្តជាច្រើនបានជ្រាបហើយ អំពីដំណឹងរបស់តារាចម្រៀងដ៏ល្បីឈ្មោះ​ប្រចាំផលិតកម្មសាន់ដេ គឺនាយ ចឺម ត្រូវបានជនដៃដល់ បានវា យដំបណ្តាលឲ្យបែកក្បាល ជាច្រើន ថ្នេរ ធ្វើឲ្យមហាជនមានការតក់ស្លុតចិត្តជាខ្លាំង បន្ទាប់ពីបានឃើញ សភាពរបស់នាយចឺម ។

ដោយឡែកនៅមុននេះបន្តិច នៅលើបណ្តាញសង្គមហ្វេសប៊ុករបស់លោក​ហេង ឡុង បានបង្ហោះសារថា"ព័ត៌មានថ្មីពីនាយចឹម??? នាយចឹម សូមគោរពថ្លែងអំណរគុណដល់បងប្អូនមហាជនទាំងអស់ ដែលបានគាំទ្រគាត់ ជាពិសេសបងៗអាជ្ញាធរខេត្តប៉ៃលិន។ សុខភាពខ្ញុំប្រសើរឡើងបន្តិចហើយ ប៉ុន្តែនៅតែមានអារម្មណ៍ភ័យតក់ស្លុត នឹងព្រឹត្តិការណ៍ដែលមិនធ្លាប់ជួបក្នុងមួយជីវិតនេះ។ខ្ញុំជឿជាក់លើច្បាប់ ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់សម្ដេចពុក ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។?????"។

គួរបញ្ជាក់ផងដែរថា កាល​ពី​វេលាម៉ោង ០៤​និង២០រសៀល ត្រូវ​នឹងថ្ងៃពុធ ទី១៨ ខែធ្នូ ឆ្នាំ២០១៩​ ម្សិលមិញ​នេះ​ នាយ​ ចឺម​ តារា​ចម្រៀង​ដ៏​ល្បី​ក្នុង​ផលិតកម្ម​សាន់ដេ​ ត្រូវ​បាន​ជន​ដៃ​ដល់​ម្នាក់​ ​បានប្រេីប្រាស់​អំពី ​ហិ​ ង្សា​វា​ យតប់​មកលេីខ្លួន​ ដែលបាន​ប ង្កឲ្យ​រងរបួ ស​ ចំក្បា ល​យ៉ាង ​ធ្ងន់ ធ្ងរ​ ចំនួន​ ៥ថ្នេ រ​។ ជនបង្កមានឈ្មោះថា ជនបង្កមានឈ្មោះថា ង៉ែត លីទី ៕

ប្រភព៖ ហេង ឡុង