ភ្នំពេញ ៖ កូនខ្មែរម្នាក់បានសម្រេចក្តីស្រមៃរបស់ខ្លួនបន្ទាប់ពីបញ្ចប់ការសិក្សានៅឯសាកលវិទ្យាល័យន័រតុន ដោយនាងជាមួយនិងមិត្តរួមថ្នាក់ជាច្រើននាក់បានជាប់ជា បាហុនិកា ក្រុមហ៊ុនអាកាសចរណ៍ក្នុងស្រុកមួយ។

អតីតនិស្សិតផ្នែក បដិសណ្ឋារកិច្ច និងទេសចរណ៍ កញ្ញា ចិន្តា ទទួលបានជោគជ័យមួយជំហានហើយ តែ ចិន្តា មិនបានបញ្ឈប់ត្រឹមនេះទេ ព្រោះនាងមានក្តីស្រមៃធំនាងបានបន្តការហ្វឹកហាត់ជាពីឡុតនៅឯក្រៅប្រទេសរហូតទទួលបានជោគជ័យខ្លាំងនៅលើវិស័យនេះ។

មិនត្រឹមតែប៉ុណ្ណោះទេ ចិន្តា ក៏បានជំរុញទឹកចិត្តឲ្យយុវជន យុវនារីខ្មែរដែលមានសមត្ថភាព និង លទ្ធភាព គួរពិចារណាជំនាញមួយនេះផង ព្រោះបើប្រៀបធៀបទៅប្រទេសផ្សេងទៀត ចំនួនពីឡុតជំនាញជនជាតិខ្មែរ នៅមានកំណត់នៅឡើយ។






