សូមចូលរួមរំលែកទុក្ខផង...បងបានសន្យាថា បងនិងការពារអូន មើលថែអូន ជុំវិញផ្ទះមួយនេះងាកទៅណាក៏ឃើញតែរូបបង យើងទើបតែរៀបការជាមួយគ្នាបានជាងមួយខែសោះ ពេលនេះបងទៅចោលអូនហើយ...
-

ជីវិតរបស់មនុស្សម្នាក់ៗ ដែលកើតមកលើភពផែនដី យើងនេះ គ្មាននរណាម្នាក់អាចកំណត់បានថា ខ្លួនអាចនឹងរស់នៅ ដល់វ័យប៉ុណ្ណា អាយុប៉ុន្មាន ឬ អាចរស់ដល់វិនាទីណានោះទេ។ ហើយការបាត់បង់ គ្មានអ្វីបាត់បង់ធំជាង បាត់បង់មនុស្សជាទីស្រលាញ់នោះទេ ។ 

ដោយឡែកកាលពីមួយម៉ោងមុននេះ នៅក្នុងគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា Ven Seang Qcb បានបង្ហោះសារនៅលើបណ្តាញសង្គមរបស់ខ្លួន ក្រោយពីបានបាត់បង់មនុស្សជាទីស្រលាញ់ ដែលទើបតែរៀបការជាមួយគ្នាបានជាមួយខែប៉ុណ្ណោះ។ ម្ចាស់គណនីហ្វេសប៊ុករូបនេះ បានបង្ហោះសារយ៉ាងកំសត់ ក្រោយពីមានស្វាមីរបស់ខ្លួន បានលាចាកលោកទៅ ទៅគ្មានថ្ងៃវិលវិញ ។ 

ម្ចាស់គណនីហ្វេសប៊ុកខាងលើ បានរៀបរាប់ថា "??ពេលវេលានៅជាមួយគ្នាលឿនពេកហើយ អ្វីដែរបងយាយមួយអូនបងមិនទាន់បានធ្វើវាទេ បងថានៅមួយអូនរហូតអត់ទុកអូនចោលឲនៅម្នាក់ឯងទេ បងថាការពារអូន ហើយមិចក៏ទៅចោលអូនចឹង ឲអូនធ្វើចិត្តបែបណា អូនកាត់ចិត្តមិនបាន បំភ្លេចមិនបាន ជុំវិញផ្ទះងាកទៅណាក៏ឃើញតែរូបបង តទៅនេះឲអូនគេងជាមួយអ្នកណា អូនបានអ្នកណាឱបផ្តល់ភាពកក់ក្តៅឲអូន ឃ្លាត1_2 ម៉ោងមិនបានផងទម្រាំឃ្លាតរហូតទៀត អូនពិតជាមិនអាចធ្វើបានទេ គ្មានបងអូនគ្មានសល់អ្វីទៀតទេ ទើបតែរៀបការបាន1ខែជាងសោះឡូវបងទុកឲអូននៅម្នាក់ឯង ហេតុអ្វីឲជួបហើយឲនៅមួយគ្នារហូតទៅ មិនកើតមែនមិនឲដូចគេដូចឯងផងទៅ គេមានកូនគួរឲស្រលាញ់មានគ្រួសារដ៏កក់ក្តៅ ចុះចំណែកខ្ញុំវិញហេតុអីមិនដូចគេ ឲជួបហើយម្តេចក៏ឲព្រាត់ អរគុណចំពោះការស្រលាញ់របស់បង មើលថែយកចិត្តទុកដាក់ ការពារ ផ្តល់ភាពកក់ក្តៅបានយ៉ាងល្អចំពោះអូន អរគុណគ្រប់យ៉ាង អរគុណនៅអ្វីដែរបងផ្តល់ឲអូន អំពើល្អរបស់បងអូនសូមឲបងទៅកាន់សុខគតិភព កើតជាតិក្រោយសូមឲអាយុវែងកុំឲមានជំងឺឈឺថ្កាត់ចឹងទៀត បើមានជាតិក្រោយយើងជួបគ្នាមែនសូមឲយើងស្រលាញ់គ្នាដល់ចាស់កោងខ្នង ធ្វើមិចយើងមានវាសនានៅជាមួយគ្នាបានតែត្រឹមនឹង សូមឲបងទៅឲបានសុខ បងលែងឈឺចុកចាប់អីទៀតហើយ ប្តីល្អរបស់អូនស្រលាញ់បងស្មើជីវិត បើសិនជាអាចអូននឹងស្លា ប់ជំនួសបង លាហើយលាជារៀងរហូតស្រលាញ់បងណាស់អូននឹងចងចាំបងរហូតទៅ???????????"។

ជាមួយគ្នានោះផងដែរ​ ម្ចាស់គណនីហ្វេសប៊ុកខាងលើនេះ បានប្រាប់ឲ្យដឹងថា ស្វាមីរបស់គាត់បានស្លា ប់ដោយសារតែជំងឺជាប់ខ្លួនជាច្រើនមុខ។ទន្ទឹមនឹងនេះ ក៏មានបងប្អូនជាច្រើន បានចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំ ចំពោះគ្រួសារនៃស ពផងដែរ៕

ប្រភព៖ Ven Seang Qcb