នៅថ្ងៃទី០២ ខែមករា ឆ្នាំ២០២០ នេះ នៅលើបណ្តាញសង្គមហ្វេសប៊ុក អធិការដ្ឋាននគរបាល ស្រុកពញាឭ បានបង្ហោះសារថា "សេចក្តីប្រកាស ស្វែងរកមនុស្សដែលបាត់ពីផ្ទះ ថ្ងៃឆ្លងឆ្នាំ? ជនរងគ្រោះបាត់ខ្លួនឈ្មោះ ជឿន ចន្ទចិន្តា ភេទស្រីឆ្នាំកំណើត2001មានទីលំនៅភូមិល្វាឃុំទំនប់ធំស្រុកពញាឮខេត្តកណ្តាល។

នៅថ្ងែទី31ខែធ្នូឆ្នាំ2019ឈ្មោះខាងលេីបានសុំក្រុមគ្រួសារទៅលេងនៅភ្នំបាសិទ្ធហេីយបានបាត់ដំណឹងពុំអាចទំនាក់ទំនងបាន ។មកដល់ថ្ងៃទី02មករា2020នេះ(ទូរសព្ទតេចូល តែពុំមានអ្នកលេីកទទួល 0963560918)បេីបងប្អូនណា ប្រទះឃេីញភិនភាគខាងក្រោមជួយទំនាក់ទំនងក្រុមគ្រួសារតាមរយះទូរសព្ទ័លេខ016451811 ;068734818 អាណាព្យាបាលកំពង់ព្រួយបារម្មណ៏ខ្លាំង ក្រែង មានគ្រោះថ្នាក់ដោយប្រកាណាមួយ?។សូមអរគុណ។
អាស្រ័យហេតុនេះ បើសិនបងប្អូន ឬ មិត្តភក្តិដែលបានស្គាល់ នាង មេត្តាជួយទំនាក់ទំនងទៅកាន់គ្រួសាររបស់នាងផង ព្រោះថាពេលនេះ ពួកគាត់ពិតជាមានការព្រួយបារម្ភខ្លាំងណាស់៕

ប្រភព៖ អធិការដ្ឋាននគរបាល ស្រុកពញាឭ