កាលពីពេលថ្មីៗនេះ នៅលើបណ្តាញសង្គមហ្វេសប៊ុកមួយដែលមានឈ្មោះថា "Baby and Mom - មាតា និង ទារក" បានបង្ហោះរូបភាពរបស់ក្មេងប្រុសម្នាក់ ដែលមានមុខមាត់ស្រស់សង្ហា កំពុងតែធ្វើឲ្យអ្នកលេងបណ្តាញសង្គមហ្វេសប៊ុក មានការចាប់អារម្មណ៍យ៉ាងខ្លាំង ក្រោយពីបានឃើញរូបភាពរបស់ក្មេងប្រុសដ៏ស្រស់សង្ហានោះ។

រូបភាពប៉ុន្មានសន្លឹកដែលម្ចាស់ហ្វេសប៊ុករូបនេះបាន បង្ហោះកំពុងតែទាក់ចិត្តប្រិយមិត្តជាច្រើន ដែលប្រាថ្នាចង់បានកូនមានមុខមាត់ ស្អាត គួរឲ្យខ្នាញ់ដូចជាក្មេងប្រុសម្នាក់នេះ។ បើយើងពិនិត្យមើលនៅក្នុងរូបឲ្យបានល្អិតល្អន់នោះ ក្មេងប្រុសរូបនេះ ពិតជាគួរឲ្យស្រលាញ់ខ្លាំងណាស់ មុខមាត់ ពិតជាការទាក់ទាញខ្លាំងមែនទែន ពិសេសថ្ពាល់ខួច និងច្រមុះរបស់គាត់តែម្តង។

ក្រោយពីបានបង្ហោះមិនបានប៉ុន្មានម៉ោង ធ្វើឲ្យអ្នកលេងបណ្តាញសង្គមហ្វេសប៊ុក មានការពេញរហូតយ៉ាងច្រើននិងបានធ្វើការចែករំលែក ជូនដល់បងប្អូនដែលបានទស្សនាពីរូបសម្រស់របស់ក្មេងប្រុសម្នាក់នេះទៀតដែលចំនួនអ្នកចែករំលែកនោះ មានរហូតដល់ទៅ ១ម៉ឺន៣ពាន់នាក់ឯណោះ ពិតជាមិនធម្មតាមែន៕





ប្រភព៖ Baby and Mom - មាតា និង ទារក