អ្នកនាង ចោម ច័ន្ទ ថា លុយមិនពិបាករកទេ បើអ្នកមានខួរក្បាលល្អ ភ្លឺមិនងងឹត នោះលុយនិងហូរចូលឯងៗជាក់ជាមិនខានឡើយ...
-

ប្រិយមិត្តជាច្រើនប្រាកដជាបានស្គាល់ អ្នកនាង ចោម ច័ន្ទ រួចមកហើយ ដែលអ្នកនាងគឺជាបងស្រីបង្កើត របស់​អ្នកនាង ចោម ក្វាន់ ដែលជាម្ចាស់ហាងពេជ្រចោម ក្វាន់ ដ៏ល្បីឈ្មោះផងដែរ។ អ្នកនាង ចោម ច័ន្ទ ដែលជាស្រ្តីម្នាក់ មានរូបសម្រស់ស្រស់ស្អាត ដោយការវះ កា ត់ កែស ម្ផស្ស ដែលធ្វើឲ្យអ្នកនាង មានរូបរាង និងមុខមាត់ស្អាតដូចជាតុក្តាជ័រ cute គួរឲ្យស្រលាញ់។ 

ដោយឡែកក្រោយពីបានអាជីវកម្មទទួលបានជោគជ័យនៅក្នុងជីវិត ក៏ពិតមែន តែអ្នកនាង ក៏មិនដែលភ្លេច រឿងអតីតកាលដ៏ជូរចត់ របស់អ្នកនាងនោះដែរ។ អ្នកនាង បានបង្ហោះសារនៅលើបណ្តាញសង្គមហ្វេសប៊ុករបស់ខ្លួនថា "កាលខ្ញុំនៅអាយុ២៣ឆ្នាំខ្ញុំដេីរសុីឈ្នួលគេ​ និងធ្វេីការងារដេីម្បីលុយនិងក្រពៈ (ខ្ញុំមិនដេករង់ចាំសំណាង) លុះដល់ខ្ញុំ អាយុ២៧ឆ្នាំខ្ញុំមានដេីមទុនដេីម្បីបង្កេីតមុខរបរតូចមួយ ដែរខ្ញុំមានជំនាញច្បាស់លាស់ដែរខ្ញុំអាចធ្វេីទៅរួច និងមានចំណូលប្រចាំថ្ងៃ ..(ខ្ញុំនិងរស់ជាមួយការគិត) នៅពេលមួយខ្ញុំចាប់ផ្តេីមគិតចង់មានប្រាក់ចំណូល ប្រចាំខែ ប្រចាំឆ្នាំ ខ្ញុំបានកំណត់គោលដៅរបស់ខ្ញុំយ៉ាងច្បាស់ថា ខ្ញុំត្រូវតែមានមុខរបរផ្សេងៗគ្នាដែរអាចរកប្រាក់ចំណូលចូលជាមួយការប្រេីខួរក្បាលនិងលុយដោយមិនប្រេីកំលាំងដូចពេលមុនៗទៀតទ្បេីយ ។

ពិតប្រាកដណាស់៥ឆ្នាំនៃការតស៊ូ ជាមួយបញ្ហានិងឧបសគ្គ គឺខ្ញុំទទួលបានបទពិសោធន៍ និងភាពរឹងមាំ និងការហ៊ានសំរាច់ចិត្ត និងមានទំនួលខុសត្រូវខ្ពស់ .ជាមួយរឿងការងារផ្សេងៗ តាមពិតលុយគឺមិនពិបាករកទ្បេីយគឺងាយស្រួលបំផុតសំរាប់ អ្នកមានខួរក្បាលភ្លឺមិនងងឹត? អ្វីដែរខ្ញុំបានជួបមុនគេបង្អាស់គឺភាពក្រនិងបញ្ហាជាច្រេីន ប៉ុន្តែបេីខួរក្បាលខ្ញុំនៅតែក្រ នោះខ្ញុំច្បាស់ជាមិនអាចងេីបចេញពីភាពក្របានទ្បេីយ (តស៊ូ) ?ខ្ញុំមិនស្អប់អ្នកក្រប៉ុន្តែខ្ញុំស្អប់ភាពក្រចង់ងេីបចេញពីពាក្យថាក្រ"។

ប្រភពៈ Choum Chann