បើយោងតាមគណនីហ្វេសប៊ុករបស់ ប្រជាជន ខេត្តព្រះសីហនុ បានបង្ហោះសារឲ្យដឹង នៅព្រឹកថ្ងៃសុក្រ ៩កើត ខែបុស្ស ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី០៣ ខែមករា ឆ្នាំ២០២០ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញអមដំណើរ ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា (គអឆក) ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រី ក្រសួងបរិស្ថាន និងជាអនុប្រធាន គអឆក អញ្ជើញចុះពិនិត្យការស្ថាបនាផ្លូវដែលស្ថិតក្នុងគម្រោង៣៤ខ្សែ ក្នុងខេត្តព្រះសីហនុ ដោយចុះពិនិត្យមើលផ្លូវចេញពីព្រលានយន្តហោះអន្តរជាតិកងកេង ស្ថិតក្នុងឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ រហូតដល់ឆ្នេររាម និងបានបន្តដំណើរពិនិត្យផ្លូវលោកជំទាវម៉ៅ ចូលមកក្រុងព្រះសីហនុ។
ទន្ទឹមនឹងការទទួលបានដំណឹងល្អនេះ បានធ្វើឲ្យបងប្អូនប្រជាពលរដ្ឋ ពិតជាមានសេចក្តីសប្បាយចិត្តជាខ្លាំង ក្រោយពីបានឃើញសមទ្ធផលថ្មីៗ ដែលកំពុងតែលេចចេញមកជាបណ្តើរ ហើយនិងកែប្រែមុខមាត់ ខេត្តព្រះសីហនុមួយនេះ ឲ្យមានសោភ័ណ្ឌភាពស្អាតដូចមុន៕
ប្រភព ៖ ប្រជាជន ខេត្តព្រះសីហនុ