បងប្អូនមហាជនប្រាកដជាបានស្គាល់ ក្រុមយុវជនសំរាមដែលពួកគាត់ បានធ្វើការប្រមូលសំរាម មុនគេនៅលូទឹកស្អុយ ហើយក៏ទទួលបានការគាំទ្រយ៉ាងខ្លាំង បន្ទាប់ពីក្រុមរបស់គាត់ បានធ្វើការសំអាត រួចរាល់មក។ ក្រុមយុវជនសំរាម តែងតែធ្វើការប្រមូលសំរាមគ្រប់ទីកន្លែង គ្រប់តំបន់ ដែលមានសំរាម ដើម្បីសោភ័ណ្ឌភាព និងទីក្រុង មួយនេះឲ្យស្អាតគ្មានសំរាមតទៅទៀត។

ដោយឡែកនៅក្នុងគណនីហ្វេសប៊ុករបស់ក្រុមយុវជនសំរាម បានបង្ហោះសារយ៉ាងមុតមាំ នៅលើបណ្តាញសង្គមរបស់ខ្លួនថា"ក្នុងឆ្នាំ 2020 នេះពួកយើងសន្យាថានឹងធ្វើបដិវឌ្ឍន៍សំរាមនាំចូល និង សំរាមដែលផលិតក្នុងស្រុកគ្រប់ប្រភេទ ។ ពួកយើងនឹងប្រគល់ជូននូវអ្វីដែលហៅថាសុខភាព និង សុវត្តិភាពក្នុងការរស់នៅពិតប្រាកដមួយដល់បងប្អូន។ ពួកយើងធានាចូលឱ្យជ្រៅបំផុតទៅដោះស្រាយបញ្ហារាំរៃដែលបានកើតឡើងគរដឹកពេញផ្លូវ ហុយទ្រលោមដូចសព្វថ្ងៃ..។ សូមចូលរួមគាំទ្រផ្នែកចំណីអាហារ និង ហិរញ្ញវត្ថុពួកយើងផង !ដើម្បីជំនាន់ក្រោយ ABA Account : 000487357(SAN DARAVIT) ACLEDA : 34730053092616 លេខទូរសព្ទ : 069 21 60 85"។

ប្រសិនបើបងប្អូនគាំទ្រ ក្រុមយុវជនសំរាម សូមជួយគាំទ្រជាបន្តទៀត និងរង់ចាំមើលទាំងអស់គ្នាថា និងជួយជ្រុំជ្រែងពួកគាត់ជាបន្តបន្ទាប់ មិនថា ជាសំភារៈ ឬថវិការបន្តិចបន្តួច ដើម្បីឲ្យពួកគាត់មានកំលាំងចិត្ត បន្តបេសកម្មរបស់គាត់ ឲ្យទទួលបានជោគជ័យផងដែរ៕
















ប្រភព៖យុវជនសំរាម