ហួសចិត្ត ! ប្រុសម្នាក់នេះ ជិះម៉ូតូតាមខ្ញុំរាល់ថ្ងៃ ហើយសួរខ្ញុំថា < មិចអូនគូថធំមេស > ប្រយ័ត្នស្រីគ្នាយើង ...
-

នេះបើយោងទៅតាមម្ចាស់ផហ្វេសប៊ុកដែលមានឈ្មោះថា Say Heng II បានធ្វើការលើកឡើងឲ្យដឹងនៅលើបណ្តាញសង្គមហ្វេសប៊ុកថា ៖ ថ្ងៃនេះពេលព្រឹកខ្ញុំជិះមកធ្វើការម៉ោងប្រហែល8:30នាទីព្រឹក មានម៉ូតូមួយវាតាមខ្ញុំតាំងពីស្តុបត្រឡោកបែករហូតមកដល់ចំនុចស្ពានពេទ្យលោកសង្ឃ ហើយបុគ្គលម្នាក់ហ្នឹងមិនមែនតាមញុំម្តងហ្នឹងទេ វាជិះម៉ូតូZoomerពណ៏ខៀវហ្នឹងតាមខ្ញុំរាប់តាំងលើកហ្នឹង5ដងហើយ ហើយវាធ្លាប់មានpassapp តាមខ្ញុំ2ដងទៀត តែលើកនេះញុំអាចថតវាបានព្រោះតែលើកនេះញុំចាំវាកាន់តែច្បាស់ វាតាមខ្ញុំមិនមែនមានតែម៉ូតូហ្នឹងទេ វាធ្លាប់យកម៉ូតូផ្សេងតាមញុំដូចគ្នា ប៉ុន្តែមិនថាវាព្យាយាមដូរម៉ូតូប៉ុណ្ណា 

ខ្ញុំនៅតែចាំថាមនុស្សតែមួយ រាល់លើកដែលវាតាមញុំគឺវាតែងតែធ្វើជិះមកជិតញុំ ព្យាយាមនិយាយមួយខ្ញុំ ធ្វើដូចមនុស្សស្គាល់គ្នាចឹង វាចូលចិត្តជិះមកជិតខ្ញុំ ហើយសួរថា(មិចញុំគូតធំមេស) ស្តាប់ទៅដូចមនុស្សរោគចិត្តចឹង វាតាមប៉ុន្មានដងហើយ សំនួរដែលសួរគឺមានតែប៉ុនហ្នឹង ខ្ញុំព្យាយាមចង់ឃើញមុខវា តែមុខវារុំក្រណាត់ពណ៏ខ្មៅរហូត ថ្ងៃហ្នឹងវាព្យាយាមតាមញុំមិនថាខ្ញុំឈប់នៅមួយកន្លែងក៏វានៅតែឈប់ចាំខ្ញុំ ខ្ញុំអត់ដឹងថាគោលបំណងរបស់វាចង់បានអីពីញុំអោយប្រាកដទេ ព្រឹកមិញនេះវាតាមខ្ញុំពេលដែលខ្ញុំឈប់វាក៏ឈប់ចាំខ្ញុំរហូតមិនទៅណា

វាធ្វើជាជិះចុះជិះឡើងជិតខ្ញុំជិះបាត់ខ្លួនមួយសន្ទុះជិះមកវិញទៀត រហូតញុំCallរកប៉ាខ្ញុំមកយក គាត់មកដល់វាជិះចេញបាត់ ដល់បា៉ញុំជិះពីក្រោយញុំបានពាក់កណ្តាលផ្លូវ វាក៏ជិះចេញមកតាម តែប៉ាខ្ញុំដឹងក៏បានជិះដេញវា ហើយសួរវាថាតាមធ្វើអី តែវាក៏ជិះរត់គេចខ្លួនបាត់ បើតាមខ្ញុំគិតវាមិនមែនចោរទេ តែជាពួករោគចិត្តច្រើនជាង ព្រោះវាតាមខ្ញុំប៉ុន្មានដងហ្នឹង វាអត់ដែលធ្វើអីខ្ញុំទេ តែវាចូលចិត្តជិះតាម ហើយសួរសំនួរដែលខ្ញុំបាននិយាយនៅខាងលើហ្នឹងចឹង សូមបងប្អូនក្នុងFbប្រយ័ត្នទាំងអស់គ្នា វាជិះម៉ូតូZoomerពណ៏ខៀវ ស្លាកលេខ ភ្នំពេញ 1FR: 0792 សូមជួយShareទាំងអស់គ្នា ៕