ក្តៅ...គិតត្រឹមម៉ោង១០នេះ ក្រុមអ្នកជួយសង្គ្រោះ បានកាយរកឃើញជនរងគ្រោះ សរុបទាំងអស់ ៥២នាក់ហើយ ស្លា ប់ចំនួន២៩នាក់ មានជីវិត២៣នាក់...
(កែប)៖ ក្រុមអ្នកសង្រ្គោះ បានកាយរកឃើញជនរងគ្រោះសរុបទាំងអស់៥២នាក់ ចេញពីគំនរអគារនៅខេត្តកែប ក្នុងនោះមានជនរងគ្រោះស្លា ប់២៩នាក់បានស្លា ប់ (ប្រុស១៦ ស្រី១៣នាក់) នៅមានជីវិត២៣នាក់ (ប្រុស១៥ ស្រី៨នាក់) ខណៈការរុករកកំពុងបន្តយ៉ាងសកម្ម ដើម្បីរកអ្នកផ្សេងៗទៀតដែលកប់នៅក្នុងគំនរអគារនោះ នៅព្រឹកម៉ោង១០និង ២៥នាទីព្រឹក ថ្ងៃទី០៥ ខែមករា ឆ្នាំ២០២០នេះ ។

សកម្មភាពជួយសង្គ្រោះជនរងគ្រោះ របស់កម្លាំងក្រុមការងារជួយសង្គ្រោះ នៅតែបន្តសង្គ្រោះរហូតយកជនរងគ្រោះចេញអស់ពីក្រោមគំនរអគារបាក់បែក ក្រោមការដឹកនាំ និងបញ្ជាផ្ទាល់ដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

ប្រសិនបើបងប្អូនបាត់សាច់ញាតិ ហើយសង្ស័យមានគ្រោះថ្នាក់ក្នុងឧបទ្ទវហេតុនេះ សូមទាក់ទងមកលេខទូរស័ព្ទ ០៩២ ៨៦០ ៨៨៨ ឬ ០៩៦៣៤៨២១៦៨៕









ប្រភព៖ freshnewsasia
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។