កុំដាច់ចិត្តអូសរំលងអីបងប្អូន...សូមជួយកូនខ្ញុំផង កូនខ្ញុំគាត់គ្រោះថ្នាក់ចរាចរណ៍ ប៉ះពាល់ដល់ខួរក្បាលធ្ងន់ធ្ងរ នាងខ្ញុំអស់លទ្ធភាពរកថវិការដេីម្បីបង់ សេវាពេទ្យបន្តទៀត មានតែម្រាមដៃដប់ សូមអង្វរជួយកូនខ្ញុំផង...
-

កាលពីថ្ងៃម្សិលមិញនេះ ម្ចាស់គណនីហ្វេសប៊ុក មួយដែលមានឈ្មោះថា Pich Chenda បានបង្ហោះសារសូមអំពាវនាវដល់ សប្បុរសជន ទាំងអស់ មេត្តាជួយបរិច្ចាគថវិការរបស់លោកអ្នក ដើម្បីជួយដល់កូនប្រុសគាត់ផង។ កូនប្រុសរបស់គាត់ មានឈ្មោះថា បញ្ញា ។ 

ម្ចាស់គណនីហ្វេសប៊ុកបានបង្ហោះសារថា "បញ្ញាវះកាត់បានជោគជ័យ ហេីយប៉ុន្តែដោយសាការវះខួក្បាលមានតំលៃថ្លៃខ្លាំងនាងខ្ញុំអស់លទ្ធភាពរកថវិការដេីម្បីបង់ សេវាពេទ្យបន្តទៀត នាងខ្ញុំជាម្តាយមិនអាចទ្រាំឃីញកូនពិបាកមានតែដាច់ចិត្តលេីកម្រាមដៃដប់ សំពះបងប្អូនជួយជាថវិការខ្លះជួយដល់ កូនកំសត់ របស់ នាងខ្ញុំផង ព្រោះទាល់ លទ្ធភាពរកលុយបន្តទៀតបានហេីយ បងប្អូនអាចទាក់ ទងមកនាងខ្ញុំផ្ទាល់ តាមរយះលេខ092349536 0974066732"។

ម្ចាស់គណនីហ្វេសប៊ុកបានប្រាប់ឲ្យដឹងថា កូនប្រុសរបស់គាត់ ជួបគ្រោះថ្នាក់ចរាចរណ៍ បណ្តាលឲ្យរងរបួសយ៉ាងធ្ងន់ធ្ងរ ។​ខណៈពេលនេះអ្នកម្តាយម្នាក់ នេះ អស់លទ្ធភាពបន្តព្យាបាលកូន អញ្ចឹងហើយ មានតែលើកដៃសំពះ សូមឲ្យសប្បុរសជន ជួយជាថវិការបន្តិចបន្តួច ដើម្បីជួយដល់កូនប្រុសម្តាយ ឲ្យកូនឆាប់ជាសះស្បើយឡើងវិញ ។ ម្តាយធ្វើបានគ្រប់យ៉ាងដើម្បីឲ្យកូនជា កូនត្រូវតែតស៊ូជាមួយគ្នាណា៕

ប្រភព៖Pich Chenda