កំហុសខ្ញុំ ! បើសិនជាខ្ញុំមិនដឹកនាំប្រទេសនេះ ឲ្យមានការអភិវឌ្ឍន៍ តើមានអគាររាប់ជាន់ដើម្បីរលំទេ ... (មានវិដេអូ)
-

ខេត្ត កែប ៖ សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាសម្ដេច កំពុងអញ្ជើញធ្វើសន្និសីទសារព័ត៌មានបង្ហាញអំពីសកម្មភាព ក៏ដូចជាលទ្ធផលនៃការប្រតិបត្តិការរុងរកជនរងគ្រោះនៅក្នុងហេតុការណ៍បាក់រលំអគារកម្ពស់៧ជាន់នៅឯខេត្តកែប។

ជាមួយគ្នានេះដែរ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍យ៉ាងខ្លីដ៏មានអត្ថន័យថា ៖ " បើខ្ញុំមិនពន្លត់ភ្លើងសង្គ្រាមនេះទេ តើអ្នកទាំងអស់គ្នាបានមកធ្វើផ្ទះនេះទេ បើសិនជាខ្ញុំមិនដឹកនាំប្រទេសនេះ ឲ្យមានការអភិវឌ្ឍន៍តើមានអគាររាប់ជាន់ដើម្បីរលំទេ យើងមានត្រឹមតែកូនខ្ទមតែប៉ុណ្ណោះ ឥលូវនេះយើងមានអគារច្រើន "

ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន សម្តេចតេជោ ហ៊ុន សែន បានសម្តែងអារម្មណ៍ដ៏ក្រៀមក្រំនិងសោកស្តាយខ្លាំងបំផុតចំពោះហេតុការណ៍បាក់រលំអគារកម្ពស់៧ជាន់នៅខេត្ត កែប ផងដែរ ។

គួរបញ្ចាក់ផងដែរថា ប្រតិបត្តិការរុករកនិងសង្គ្រោះត្រូវបានបញ្ចប់នៅម៉ោង ១២:០០ ថ្ងៃត្រង់ ​ថ្ងៃទី៥ខែមករានេះ លទ្ធមានដូចខាងក្រោម៖ រកឃេីញសរុប = ៥៩ នាក់ ( ប្រុស ៣៧ , ស្រី ២២ ) របួស = ២៣ នាក់ ( ប្រុស ១៥ , ស្រី ៨ ) ស្លា ប់ = ៣៦ នាក់ ( ប្រុស ២២, ស្រី ១៤ ) បញ្ជាក់៖ ក្នុងចំនួនរួម ៥៩ នាក់ មានក្មេង ៦ ( ប្រុស ៤ , ស្រី ២ )៕ សូមទស្សនាវិដេអូខាងក្រោម៖