មហាសំណាង! សុនខ មួយក្បាលត្រូវបានជួយសង្គ្រោះចេញពីអគារដែលបាក់រលំ៧ជាន់នៅក្រោមគេបង្អស់ ..(មានវីដេអូ)
សីហា
-

ខេត្តកែប ៖ បងប្អូនច្បាស់ជាបានជ្រាបហើយថា នៅកាលពីថ្ងៃទីទី០៣ ខែមករា ឆ្នាំ២០២០នេះ កន្លងទៅនេះ មានហេតុការណ៍បាក់រលំអគារកម្ពស់៧ជាន់មួយកន្លែងដែលមានទីតាំងស្ថិតនៅតាមផ្លូវឡើងទៅមណ្ឌលវិប្បសនាធុរៈ ក្នុងក្រុងកែប ស្ថិតក្បែរវត្ដសមាធិ ហេតុការណ៍បាក់អគារ៧ជាន់នេះ បានធ្វើឲ្យមានមនុស្សជាច្រើននាក់បានស្លា ប់ និង រងរបួស ផងដែរ ។ជាមួយគ្នានេះដែរសម្តេចតេជោ ហ៊ុន សែន បានស្ថិតក្នុងប្រតិបត្តិការផ្ទាល់ជួយសង្រ្គោះដល់ជនរងគ្រោះ ព្រមទាំងឆ្លៀតពេលចុះសាកសួរសុខទុក្ខជនរងគ្រោះនៅមន្ទីរពេទ្យផងដែរ ក្នុង​ករណី​បាក់​រ​ លំ​អគារ​កម្ពស់​៧ជាន់​ខាង​លើ​នេះ​ ​ ​សម្តេច​តេជោបានយកចិត្តទុកដាក់ និងខ្វាយខ្វល់យ៉ាងខ្លាំងចំពោះស្ថានភាពរបស់ប្រជាពលរដ្ឋ ហើយបានថែមទាំងដាក់បទបញ្ជាយ៉ាងតឹងរ៉ឹង​ក្នុង​ការ​រុករក​ ក៏ដូចជា​ជួយសង្គ្រោះ​ដល់​មនុស្ស​ដែលកំពុង​ជាប់នៅក្នុង​អគារ​បាក់រ​លំ​នេះផងដែរ​។

យ៉ាងណាមិញ បើគិតមកដល់ត្រឹមនៅថ្ងែទី០៥ខែមករាឆ្នាំ២០២០វេលាម៉ោង១១.៣៥នាទីនេះប្រតិបត្តិការជួយសង្រ្គោះក្នុងករណីបាក់រលំអាគារ ត្រូវបានប្រកាសបិទបញ្ចប់។ដោយក្នុងនោះមានជនរ.ងគ្រោះសរុបចំនួន៥៩នាក់,ស្លា.ប់៣៦នាក់(ស្រី១៤នាក់-ប្រុស២២នាក់)ក្នុងចំណោមជនរ.ងគ្រោះដែលបានបាត់បង់ជីវី.តមានក្មេងចំនួន៦នាក់(ក្មេងស្រី២នាក់)។

ទន្ទឹម​នឹង​នេះ​ដែរ​ សុនខមួយក្បាល ពិតជាមាន​មហាសំណាងជាងគេ ដោយរស់នៅក្រោមអគារបាក់បែកនៅជាន់ក្រោមបង្អស់ ត្រូវបានជួយសង្គ្រោះដោយក្រុមកងកម្លាំងជំនាញយកចេញពីអាគារបានយ៉ាងសុវត្តិភាព។ 

ទស្សនាវីដេអូខាងក្រោម៖