សូមចូលរួម រំលែកទុក្ខផង ! ម្តាយរបស់ តារាសម្តែង យូ ឌីស្កូ បានទទួលរណភាព កាលពីយប់មិញ
ភ្នំពេញ៖ ដំណឹងដ៏ក្រៀមក្រំបំផុត តារាសម្តែង ប្រុសដែរកំពុងតែទទួលបានប្រជាប្រិយភាពម្នាក់បានកំពុងតែជួបទុក្ខធំ លោក យូ ឌីស្កូ ត្រូវបានម្តាយរបស់ខ្លួន បានលាចាកលោកនេះបាត់ទៅហើយនៅកាលពីម្សិលមិញ ។

តារាសម្តែងប្រុសរូបនេះគឺទើបតែឆ្លងផុតពីជំងឺដ៏កាចសាហាវរបស់ខ្លួនទេ បន្ទាប់ពីធ្លាក់ខ្លួនដេកឈឺរាំរៃរហូតដល់ដំណាក់កាលចុងក្រោយស្ទើតែគ្មានជីវិតរស់ ដោយសារតែសប្បុរសធម៍ជាច្រើនបានជួយជ្រោមជ្រែងផ្តល់ជាថចវិកាឲ្យព្យាបាលខ្លួននៅក្រៅប្រទេសទើប យូ ឌីស្កូ រួចផុតពីគ្រោះអាក្រក់មួយនេះ និងមានប្រជាប្រិយភាពឡើងវិញ ។

មហាជនជាច្រើន និងអ្នកគាំទ្រលោក បានសម្តែងនៅអារម្មណ៍សោកស្តាយ និងអាណិតអាសូរយ៉ាងខ្លាំងទៅកាន់លោក យូ ឌីស្កូ ដែរលោក បាត់បង់អ្នកម្តាយ ខណៈពេលដែលឆ្នាំថ្មី២០២០ទើបតែចូលមកដល់យ៉ាងដូច្នោះ។



ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។