សំណាងល្អណាស់! ម្ចាស់ហាងពេជ្រ ដាណា ទ្រី ផ្តល់ម៉ូតូ និងខ្សែក ឲ្យទៅយុវតី​រងគ្រោះ ដែលត្រូវបានក្មេងស្រី​ ៤នាក់​ ព្រួតគ្នា​វា​ យធ្វើបា ប...
សីហា
-

បងប្អូនមហាជនប្រាកដជាបានស្គាល់ លោកស្រីម្ចាស់ហាងពេជ្រ​ និងមាស ដ៏ល្បីឈ្មោះ ព្រមទាំងចូលចិត្តជួយជនទីទាល់ក្រ ដែលកំពុងតែជួបនៅការលំបាក មិនថានៅទីណា កន្លែងណា គឺលោកស្រីតែងតែស្ទុះស្ទារទៅជួយដល់ពួកគាត់ជានិច្ច។ ទឹកចិត្តដ៏ល្អមួយនេះ បានធ្វើឲ្យមហាជន ក៏ដូចជាអ្នកគាំទ្រជាច្រើន មានអារម្មណ៍រំភើប និងកោតសរសើរពីសណ្តានចិត្តរបស់លោកស្រីជាខ្លាំង ។

ក្រោយជួបព្យុះភ្លៀងជាច្រើនមក យុវតី​រងគ្រោះ ដែលត្រូវបានក្មេងស្រី​ ៤នាក់​ ព្រួតគ្នា​វា​ យធ្វើបា ប ត្រូវបានម្ចាស់ហាងពេជ្រ ដាណា ទ្រី ផ្តល់ម៉ូតូ និងខ្សែក និងនិយាយថា៖ ក្រោយការជួប??ស្ដាប់​ឪពុក​ម្ដាយ​គាត់​រៀប​រាប់​ទាំង​រលីង​រលោង ខ្ញុំ​រន្ធត់​ចិត្ត​ណាស់។ ធម្មតា​កូន​ស្រី ស្រលាញ់​ស្ទើរ​លេប បែរ​ត្រូវ​គេ​វាយ​ដំ​ច្រំ​ធាក់ ហើយ​ឃើញ​ស្រស់​ៗ​ក្នុង​វីដេអូ​ទៀត មាន​អារម្មណ៍​បែប​ណា​ទៅ? ???។

ថ្ងៃ​នេះ​ខ្ញុំ​បាន​ជួប​ឪពុក​ម្ដាយ និង​ក្មេង​ស្រី​ដ៏​គួរ​អាណិត​នេះ​ហើយ ខ្ញុំ​ប្រាប់​គាត់​ថា កុំ​ខ្លាច កុំ​ខ្វល់​តទៅ​ទៀត អ្នក​ណា​ធ្វើ​អី​ដាក់​បែប​ហ្នឹង​ទៀត ត្រូវ​ហ៊ាន​ប្រាប់ ហ៊ាន​និយាយ ត្រូវ​ធ្វើ​ជា​មនុស្ស​ស្រី​ដ៏​រឹង​មាំ ក្លាហាន និង​ព្យាយាម​តស៊ូ​រៀន​សូត្រ។

ខ្ញុំ​អាណិត​គាត់ ខ្ញុំ​គិត​ដល់​ជីវិត​ខ្ញុំ​ដែល​ធ្លាប់​នៅ​ម្នាក់​ឯង ធ្លាប់​រង​ការ​ភ័យ​ខ្លាច​សព្វ​គ្រប់​បែប​យ៉ាង តែ​ខ្ញុំ​មិន​ដែល​ចុះ​ចាញ់​ទេ ខ្ញុំ​តែ​ប្រាប់​ខ្លួន​ឯង​ថា ត្រូវ​តែ​ជម្នះ ត្រូវ​តែ​ហ៊ាន​ប្រឈម​មុខ ទោះ​មាន​រឿង​អី​កើត​ឡើង​ក៏​ដោយ។

ខ្ញុំ​លើក​ទឹក​ចិត្ត​ឱ្យ​គាត់​ប្រឹង​រៀន​សូត្រ ហើយ​ផ្ដល់​ខ្សែ​ក​ឱ្យ​គាត់​មួយ​ខ្សែ និង​ម៉ូតូ​មួយ​គ្រឿង​ទៀត។ តែ​ខ្ញុំ​ឱ្យ​គាត់​សន្យា​ថា ប្រឹង​រៀន​សូត្រ ឈប់​ភ័យ​ខ្លាច ហើយ​មាន​រឿង​អី​ត្រូវ​ប្រាប់​ឪពុក​ម្ដាយ ហើយ​បើ​មាន​គេ​គំរាម ត្រូវ​ប្រាប់​គ្រូ តែ​បើ​នៅ​តែ​គេ​ធ្វើ​បាប​ទៀត អាច​ប្រាប់​ខ្ញុំ​បាន។ គាត់​ថា ឈប់​ឱ្យ​គេ​ធ្វើ​បាប​ហើយ!??។

ចាប់ពីពេលនេះទៅនៅពេលដែលអូ​នលេីកខ្សែរករពាក់និងជិះម៉ូតូគឺនឹកឃេីញដល់បងដាណាប្រាប់ថាអូនត្រូវតែខ្លាហ៊ាននិងរឹងមាំជានិច្ច​ ព្រោះបងដាណាស្រលាញ់អ្នករឹងមាំ??