រឿងធំហើយ! លោក ពេជ្រ ស្រស់ ថាយុវតី៤រូប នឹងត្រូវបានឃុំខ្លួនបណ្តោះអាសន្នយ៉ាងហោចណាស់២ខែ ព្រោះ...
សីហា
-

យោងតាមគណនីហ្វេសប៊ុករបស់លោក ពេជ្រ ស្រស់ បានបង្ហោះសារមុននេះបន្តិចថា យុវតី៤រូបនឹងត្រូវបានឃុំខ្លួនបណ្តោះអាសន្នយ៉ាងហោចណាស់ក៏២ខែដែរបើសិនជាខាងព្រះរាជអាជ្ញាមានឆន្ទៈអនុវត្តច្បាប់ឲ្យ ស្មើភាព យុត្តិធម៌ បើយោងតាមក្រមនីតិវិធីព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជារបស់យើង។សូមអានក្រមនីតិវិធីព្រហ្មទណ្ឌតទៅមាត្រា២១៤ថិរវេលានៃការឃុំខ្លួនបណ្តោះអាសន្នក្នុងបទមជ្ឈិមទាក់ទង និងអនីតិជនមានអាយុចាប់ពី ១៤ឆ្នាំ ដល់ ក្រោម១៨ ឆ្នាំ ចំពោះអនីតិជនអាយុចាប់ពី១៤ ឆ្នាំ ដល់ ក្រោម ១៨ ឆ្នាំ និងត្រូវចោទប្រកាន់ពីបទមជ្ឈិមថិរវេលាឃុំខ្លួនបណ្តោះអាសន្នមានដូចតទៅ ៖

១-ការឃុំខ្លួនបណ្តោះអាសន្ន គឺមិនអាចលើសពី២ខែបានទេកាលណាអនីតិជនមានអាយុតិចជាង១៦ឆ្នាំ២-ការឃុំខ្លួនបណ្តោះអាសន្នគឺមិនអាចលើសពី៤ខែបានទេ កាលណាអនីតិជនមានអាយុចាប់ពី ១៦ ឆ្នាំដល់ក្រោម ១៨ ឆ្នាថិរវេលាការឃុំខ្លួនបណ្តោះអាសន្នតាមចំណុចទី១និងចំណុចទី២ខាងលើនេះ មិនត្រូវលើសពីពាក់កណ្តាល នៃអប្បបរមា នៃទោស ដែលច្បាប់បានកំណត់សំរាប់អនីតិជននោះឡើយ។ នៅព្រឹកស្អែកនេះ ខ្ញុំនឹងផ្ញើលិខិតមួយជូន រដ្ឋមន្រ្តី ក្រសួងយុត្តិធម៌ដើម្បីជំរុញការអនុវត្តច្បាប់ឲ្យបានតឹងរឹង តម្លាភាព និង យុត្តិធម៌ គឺដើម្បីធានាបាននូវសង្គមស្អាតស្អំហើយខ្ញុំនឹងមិនផ្ញើលិខិតជូនទៅព្រះរាជអាជ្ញានោះទេ ដោយសាររដ្ឋមន្ត្រីក្រសួងយុត្តិធម៌មានសិទ្ធិប្តឹងអន្តរាគមន៍ដើម្បីព្រះរាជអាជ្ញា អនុវត្តនីតិវិធីច្បាប់។ 

ក្រោយពីលោក ពេជ្រ ស្រស់បង្ហោះសារខាងលើរួចក៏បាន ក៏បានបន្ថែមខ្លឹមសាដូចខាងក្រោម៖ ខ្ញុំសូមបកស្រាយដូចតទៅនេះ.....ការពិតទៅបើយើងគ្រាន់តែឮពាក្យថាក្មេងៗវ៉ៃគ្នាគឺថាគ្រប់មនុស្សចាស់តែងតែគិតថាជារឿងធម្មតាតូចតាច ក៏ប៉ុន្តែបើយើងមើលសកម្មភាពក្មេងសម័យឥឡូវវិញ គឺមិនធម្មតាតូចតាចដូចពួកយើងតែងតែគិតនោះឡើយ។ ជាក់ស្តែងក្មេងវ៉ៃគ្នារហូតដល់ស្លាប់ក៏មាន វ៉ៃគ្នារហូតបាត់បង់ស្មារតី ក៏មានគំរាមកំហែងឲ្យតក់ស្លុតផ្លូវចិត្តក៏មាននិងណាត់គ្នាទៅវ៉ៃទាំងក្រុមក៏មានដែរទាំងអស់នេះជាមេរោគនៅក្នុងសង្គមបណ្តាលឲ្យកើតជាចោរកម្មក៏មានដែរព្រមទាំងប្រព្រឹត្តនូវបទល្មើសផ្សេងៗ

ទៀតដូចសេពគ្រឿងញៀ នជាដើម ។យុវជន យុវតី កើតមានអំពើទាំងនេះឡើងគឺដោយសារកត្តាអប់រំវិន័យនៅខ្សោយ ការអនុវត្តច្បាប់ធូររលុង និងខ្វះការដាក់ទណ្ឌកម្មទៅលើពួកគាត់ផ្នែកច្បាប់ទើបបណ្តាលឲ្យគាត់ធ្វើនូវអ្វីៗតាមទម្លាប់អាក្រក់របស់ពួកគាត់។

ហើយមូលហេតុ ដែលរូបខ្ញុំតាមរឿងរបស់យុវតីមិនឈប់នេះគឺខ្ញុំចង់ទប់ស្កាត់ការកើតឡើងក្មេងទំនើងកាន់តែច្រើននៅក្នុងសង្គមគឺជាហេតុធ្វើឲ្យពួកគាត់ខូច នូវអនាគត និង រងគ្រោះដល់អាយុជីវិត ដូច្នេះមានតែការអនុវត្តច្បាប់លើពួកគាត់ឲ្យបានតឹងរឹងនោះទេ ទើបអាចតម្រង់ទិសពួកគាត់បាន ព្រមទាំងកាត់បន្ថយក្មេងទំនើងនៅក្នុងសង្គមឲ្យថយចុះហើយការអនុវត្តច្បាប់លើយុវតី៤រូប

គឺជាការដាស់ស្មារតីដល់ក្មេងទំនើងដទៃទៀតឲ្យភ្ញាក់រលឹកនិងកែខ្លួនឲ្យបានទាន់ពេលដើម្បីតម្រង់ទិសជីវិតម្យ៉ាងវិញទៀតក៏បញ្ចប់ទម្លាប់វ៉ៃបង់លុយផងដែរ ព្រោះការដោះស្រាយបញ្ចប់រឿង ដោយសំណងជាលុយគឺធ្វើឲ្យកើតអំពើហិង្សាកាន់តែច្រើនដោយហេតុថាក្មេងឥឡូវមានឪពុកម្តាយជាអ្នកមានលុយច្រើនណាស់ហើយ រូបភាពបង់លុយបញ្ចប់រឿងនឹងដក់ជាប់នៅក្នុងអារម្មណ៍ក្មេងៗធ្វើឲ្យពួកគាត់មិនខ្លាច នឹង ប្រព្រឹត្តបទល្មើសទេ ពីព្រោះថា ពួកគេនឹងប្រើពាក្យថា វ៉ៃបង់លុយ ដោយគ្មានច្បាប់ណាដាក់ទណ្ឌកម្មលើពួកគាត់បានឡើយ ត្រឹមបង់លុយក៏រួចខ្លួន។ខ្ញុំសុំបញ្ជាក់ជាថ្មីថា ខ្ញុំ ពេជ្រ ស្រស់មិនមែនបង្ករឿងជាមួយក្មេងនោះទេហើយមិនមែនយកបញ្ហារបស់ពួកគាត់ធ្វើ ដើម្បី ទាញប្រជាប្រិយភាពអ្វីនោះដែរ គោលបំណងរបស់ខ្ញុំ គឺពង្រឹងច្បាប់ លុបបំបាត់ក្មេងទំនើងនិងកែទម្លាប់បង់លុយបញ្ចប់រឿង។ពេជ្រ ស្រស់

១៩/០១/២០២០