រំលឹករឿង ឈឺចាប់ នៅក្នុងរបបខ្មែរក្រហម ត្រូវបានជនជាតិបារាំងកូនកាត់ខ្មែរម្នាក់យកមកធ្វើជាគំនូរជីវចល់ ទស្សនាហើយស្រក់ទឹកភ្នែក (មានវិដេអូ)
ស៊ីហៀង
-

ហ្វេសប៊ុក ៖ Funan គំនូរជីវចរផ្អែកលើហេតុការណ៍កើតឡើងសម័យខ្មែរក្រហម។ផលិតដោយលោក Denis Do ជនជាតិបារាំង ជាកូនកាត់ខ្មែរ-ចិន។Funan ភាសាដើមជាបារាំង បញ្ចាំងលើអន្តរជាតិជាភាសាអង់គ្លេស។ភាពយន្តនេះដកស្រង់ពីសម្ដីម្ដាយរបស់គាត់ដែលបានឆ្លងកាត់ជំនាន់ដ៏ឃោរឃៅមួយនេះ។

វាអាចពិសេសសម្រាប់ខ្មែរ គំនូវជីវចរមួយនេះបញ្ចូលមនោសញ្ចេតនាបានល្អបំផុត ធ្វើអោយអ្នកទស្សនាមានអារម្មណ៍ឈឺចាប់ទៅតាមសាច់រឿងនិងតួអង្គក្នុងរឿងគ្រប់ជំហាន។ ណាមួយ យើងជាជនជាតិរស់នៅក្នុងប្រទេសដែលកើតហេតុការណ៍ផ្ទាល់ យើងសិក្សាពីប្រវត្តិសាស្ត្រមួយនេះច្រើន យើងលឺ យើងដឹងច្រើនពីវា។

តាំងពីដំបូងដល់ទីបញ្ចប់អ្នកសរសេរនិងអ្នកដឹកនាំផលិតបានបង្កើតនូវគោលមួយដ៏នឹង ធ្វើអោយអ្នកទស្សនាមិនអាចបែកអារម្មណ៍។ ជារឿងគួរឱ្យសរសើរដែលធ្វើការស្រាវជ្រាវបានច្រើន ផលិតមានគុណភាព ថែមបញ្ចូលចម្រៀងខ្មែរល្បីៗក្នុងសម័យរាស្ត្រនិយម។

រឿងសង្ខេប: ជូរស់នៅភ្នំពេញជាមួយប្ដីនាងឈ្មោះ ឃុន មានកូនប្រុសឈ្មោះ សុវណ្ណ រួមទាំងសមាជិកគ្រួសារនាង។ក្រោយពីទទួលដំណឹងពីការទម្លាក់គ្រាប់បែកនៅភ្នំពេញ គ្រួសារនាងត្រូវបានជម្លៀសចេញក្រុង។ពួកគេត្រូវជួបរឿងនឹកស្មានមិនដល់ ពេលសុវណ្ណ ដែលជាកូនប្រុសនាងបាត់ខ្លួន។ព្រឹត្តការណ៍បដិវត្តកើតឡើងគ្រប់កន្លែង នាងនិងប្ដីរកវិធីស្វែងរកសុវណ្ណ និងត្រូវត្រដរស់ធ្វើការជូនអង្គការ។#FunanKH ដកស្រង់ចេញពី៖ Toukmeas Cinemas