មានក្តីសុខដល់ហើយ ! ភូមិព្រះបានដាក់ជាភូមិទី១ដំបូងគេនៅក្នុងប្រទេសកម្ពុជា ដោយបានអនុវត្តជាផ្លូវការ «ផ្ទះ១ អំពូល១»
ស៊ីហៀង
-

នេះបើយោងទៅតាមគណនីហ្វេសប៊ុកផ្ទាល់ខ្លួនរបស់លោក ឃឹម ហ្វីណង់ បានធ្វើការបង្ហោះនៅមុននេះបន្តិចថា​ ពេលនេះ! ម៉ោងនេះ! នៅព្រះដាក់យើងហ្នឹង!សូមស្វាគមន៍សាធារណៈជនចំពោះការមកដល់ភូមិព្រះដាក់, ភូមិសាកល្បងនៃយុទ្ធនាការ “ផ្ទះ១ អំពូល១”។ សង្ឃឹមថាយើងទាំងអស់គ្នានឹងចូលរួមថែរក្សាដើម្បីភាពយូរអង្វែងនៃផលប្រយោជន៍រួមនៅក្នុងសហគមន៍របស់យើង។អ្នកណាថាភូមិឃុំជនបទមិនអាចសុីវិល័យបាន?! #អរគុណសន្តិភាព #ផ្ទះ១អំពូល១ yes kh #yes018 ។

យ៉ាងណាមិញ  លោក អភិបាលស្រុកបន្ទាយស្រី ធ្លាប់បានបញ្ជាក់ថា យោងទៅលើកត្តាអំណោយផលនៃទីតាំងភូមិសាស្ត្រ ប្រជាសាស្ត្រ និងដើម្បីជំរុញគម្រោងសាកល្បងមានសន្ទុះលឿន រដ្ឋបាលស្រុកបន្ទាយស្រី បានសម្រេចជ្រើសរើសយកភូមិព្រះដាក់ ជាភូមិទី១ សម្រាប់ការសាកល្បងនៃយុទ្ធនាការ ផ្ទះមួយ អំពូលមួយ ដោយធ្វើការដាក់បំពាក់អំពូលសូឡាប្រើប្រាស់ដោយពន្លឺព្រះអាទិត្យចំនួន៥១៤ឈុត នៅតាមផ្ទះទាំង៥១៤ខ្នង នៅក្នុងភូមិព្រះដាក់ទាំងមូល ក្រោមការឧបត្ថម្ភទាំងស្រុងពីសប្បុរសជនដំបូង ដែលគាំទ្រនិងឲ្យតម្លៃទៅលើយុទ្ធនាការនេះ។