លោក ហែម បូរិទ្ធ ហៅឌីជេ ឡាយអិន រួមនឹងបក្ខពួក៣នាក់ទៀត ត្រូវបានតុលាការ សម្រេចដាក់ទោសឲ្យជាប់ពន្ធនាគារ ពី៤ឆ្នាំរហូតដល់១៥ឆ្នាំ ពីបទ...
ស៊ីហៀង
-

ភ្នំពេញ៖ នៅរសៀលថ្ងៃទី២០ ខែមករានេះ លោក ហែម បូរិទ្ធ ហៅឌីជេ ឡាយអិន រួមជាមួយនឹងបក្ខពួក៣នាក់ទៀត ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ សម្រេចដាក់ទោសឲ្យជាប់ពន្ធនាគារ រយៈពេលពី៤ឆ្នាំរហូតដល់១៥ឆ្នាំ ពីបទជួ ញ ដូរ គ្រឿ ង ញៀ ន និងកា ន់កា ប់អា វុ ធ ខុ ស ច្បា ប់ ដែលបានប្រព្រឹត្តកាលយប់ថ្ងៃទី១៩ខែមករា នៅក្នុងក្លឹបកម្សាន្តរ៉ុក។

ជនជាប់ចោទទាំង៤នាក់ ដែលរួមមានទាំងអតីតពិធីករ ឌីជេ ឡាយអិន ម្នាក់ផងនោះ ត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួន ដែលប្រព្រឹត្តកាលពី​វេលា​ម៉ោង​២និង​២០នាទី ឈាន​ចូល​ថ្ងៃទី​១៩ ខែ​ធ្នូ ឆ្នាំ​២០១៨ ស្ថិតនៅ​មជ្ឈមណ្ឌល​កម្សាន្ត​រ៉ុ​ក ក្នុង​សង្កាត់​ទន្លេបាសាក់ ខណ្ឌ​ចំការមន រាជធានី​ភ្នំពេញ។ 


បើតាមលោកស្រី យិច ឈាណាវី ប្រធានក្រុមប្រឹក្សាជំនុំជម្រះ និងលោក សេង គឹមឡាក់ ជាតំណាងអយ្យការ អមសាលាដំបូងរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី២០ ខែមករា ឆ្នាំ២០២០នេះ បានធ្វើការប្រកាសសាលក្រមលើក្រុម ឌី​ជេ ឡាយ អិន ដោយផ្តន្ទាទោស ជនជាប់ចោទ

១.ឈ្មោះ ហែម បូរិទ្ធ ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ ជា​ពិធីករ​ទូរទស្សន៍ (​ឌី​ជេ​ឡាយ​អិន​) ស្នាក់​នៅផ្ទះ​លេខ​៦៣ ផ្លូវ​សុធារស សង្កាត់​ទន្លេបាសាក់ ខណ្ឌ​ចំការមន ។ 

២.ឈ្មោះ ម៉ៅ ស្រី​ណា ភេទ​ស្រី អាយុ​៣៨​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ស្នាក់នៅ​ផ្ទះជួល ក្នុង​សង្កាត់​បឹងត្របែក ខណ្ឌចំការមន ដាក់ពន្ធនាគារម្នាក់ៗ៤ឆ្នាំពិន័យ៦លាន ។

 ៣.ឈ្មោះ អុិន សា​ខន ភេទ​ប្រុស អាយុ​៥១​ឆ្នាំ ស្នាក់​ផ្ទះជួល​លេខ​៦A ផ្លូវលំ សង្កាត់​ស្ទឹងមានជ័យ ខណ្ឌ​មានជ័យ ដាក់ពន្ធនាគារ ១១ឆ្នាំពិន័យ២០លានរៀល 

៤.ឈ្មោះ​ស៊ិន សម្ភស្ស ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ មាន​អាសយដ្ឋាន​ស្នាក់នៅ​ភូមិ​៤ សង្កាត់​បឹង​ស្រឡាង ខណ្ឌទួលគោក រាជធានី​ភ្នំពេញ ដាក់ពន្ធនាគារ ១៥ឆ្នាំ ពិន័យ​២០លានរៀល សាលក្រមនេះដែលក៏បានទុកសិទ្ធិឲ្យជនជាប់ចោទប្តឹងឧទ្ធរណ៍តាមកំណត់ច្បាប់៕

ប្រភព៖ freshnewsasia