តើវាសនា ក្មេងស្រីទាំង៤នាក់នេះនិងទៅជាយ៉ាងណា បន្ទាប់ពីឡើងតុលាការកាត់ទោស ដែលខ្លួនវា យធ្វើបាបមកលើ យុវតី ស្រ៊ុន កែវមរកត
ស៊ីហៀង
-

ភ្នំពេញ ៖ នៅតែផ្ទុះដដែលរឿងក្មេងទំនើងស្រីនាក់ដែលបានវា យធ្វើបាបទៅលើក្មេងស្រីម្នាក់ដែលជាសិស្សសាលា វិទ្យាល័យ ហ៊ុន សែន ប៊ុនរ៉ានី ផ្សារដើមថ្កូវ បន្ទាប់ពីបានធ្វើសកម្មភាពរួចក្មេងស្រីទាំង៤នាក់នេះ ត្រូវបានសម្ថតកិច្ចធ្វើការឃាត់ខ្លួនតែម្ដងបន្ទាប់ពីវិដេអូរបស់ពួកគេត្រូវបានមានការបែកធ្លាយនិងចែកចាយយ៉ាងព្រោងព្រាតនៅលើបណ្តាញសង្គមហ្វេសប៊ុក។

 គួររំលឹកផងដែរថា យុវតី រងគ្រោះដោយសារគេវា យធ្វើបាបមានឈ្មោះថា ស្រ៊ុន​ កែវ​មរកត​ អាយុ​១៤ឆ្នាំ​ រៀន​ថ្នាក់​ទី៨​ នៅ​វិទ្យាល័យ​ ហ៊ុនសែន​ ប៊ុន​ រ៉ានី​ ផ្សារ​ដេីមថ្កូវ​ ចំណែក​ឯ​យុវតី​ជេីង​ខ្លាំងគឺមាន​ម្នាក់​រៀន​នៅ​វិទ្យាល័យ​ទីតាំង​កេីត​ហេតុ​ខាងលើ​ និង​៣នាក់ទៀត​រៀននៅ​សាលា​ទួនហ្វា​ ។

ចំពោះករណីមួយនេះធ្លាប់បានដោះស្រាយចប់ម្តងហើយដោយខាងភាគីជនដៃដល់ទាំង៤នាក់នោះបានយល់ព្រមសងសំណងទៅកាន់ជនរងគ្រោះចំនួន២០០០ដុល្លារ ដើម្បីបញ្ចប់រឿង ហើយភាគីខាងជនរងគ្រោះក៏បានសម្រេចចិត្តទទួលយកសំណង២០០០ ដុល្លារនោះដើម្បីបញ្ចប់រឿងដូចគ្នាមិនចង់ឲ្យវែងឆ្ងាយខាតពេលវេលារៀងខ្លួន ។

តែយ៉ាងណាមិញចំពោះសំណង២០០០ ដុល្លារនេះបានធ្វើឲ្យមហាជនជាច្រើនមិនពេញចិត្តឡើយព្រោះវាហាក់ដូចជាមើលងាយមកលើជនរងគ្រោះពេកហើយ ព្រោះអីបើយោងទៅតាមវិដេអូមួយឃ្លីបនោះពួកគេបានវា យ ប្អូនស្រី ស្រ៊ុន​ កែវ​មរកត​  ស្ទើតែស្លា ប់ ទៅហើយ ដោយគ្មានក្តីអាណិតអាសូរមកលើជនរងគ្រោះបន្តិចសោះ ជនដៃដល់គួរតែទទួលទោសធ្ងន់ជាងនេះ ហើយជនដៃដល់ទាំង៤នាក់នោះធ្លាប់វា យ ធ្វើបាបគេជាច្រើននាក់មកហើយ មិនមែនតែប្អូនស្រី ស្រ៊ុន​ កែវ​មរកត​ ម្នាក់ទេ ។

នេះបើយោងទៅតាមគណនីហ្វេសប៊ុករបស់លោក ឯកឧត្តម ពេជ្រ ស្រស់ បានធ្វើការបង្ហោះជាសាធារណៈនៅមុននេះបន្តិចថា «ឯកឧត្តមរដ្ឋមន្រ្តីក្រសួងយុត្តិធម៌ទទួលយកសំណើររបស់ខ្ញុំនឹងបន្តបោសសំអាតអំពើពុករលួយនៅក្នុងប្រព័ន្ធតុលាការខ្មែរ ។ ពេជ្រ ស្រស់២១/០១/២០២០ » ៕