បងប្អូនមហាជនប្រាកដជាបានស្គាល់លោក ផែង វណ្ណៈ រួចមកហើយ ដែលលោកគឺជាបុគ្គលម្នាក់ បានជួយរកយុត្តិធម៏ដល់ជនរងគ្រោះ អំពីបញ្ហាដីធ្លី បញ្ហាអយុត្តិធម៏នៅក្នុងសង្គម ហើយលោកថែមទាំងបានចូលរួមនៅក្នុងបណ្តាញសង្គម ជួយដល់ជនទីទាល់ក្រ ដែលកំពុងតែជួបនូវការលំបាក ជាច្រើនផងដែរ។

ដោយឡែកនៅមុននេះបន្តិចនៅលើបណ្តាញសង្គមហ្វេសប៊ុករបស់លោក បានបង្ហោះរូបភាពមន្រ្តី ចំនួន៤រូប ដែលជាជនពឹងលើអំណាចរបស់ខ្លួនធ្វើរឿងមិនល្អ។ លោកបានបង្ហោះសារថា "មួយរយៈចុងក្រោយនេះ មន្ត្រីអាវុធហត្ថមួយចំនួនតូច បានប្រព្រឹត្តល្មេី សជាបន្តបន្ទាប់ធ្វេីអោយប៉ះពាល់យ៉ាងខ្លាំងដល់កិត្តិយសកងរាជអាវុធហត្ថទាំងមូល ។

ផ្ដេីមចេញពីហេតុការណ៍ទាំងនេះ កងរាជអាវុធហត្ថលេីផ្ទៃប្រទេស គួរពង្រឹងវិន័យឡេីងវិញដេីម្បី កុំអោយបុគ្គលខិលខូចជ្រកក្រោមអង្គភាពកងរាជអាវុធហត្ថ ធ្វេីសកម្មភាពផ្ទុយនឹងច្បាប់នាំអោយប៉ះពាល់ដល់គោលនយោបាយដឹកនាំរបស់រាជរដ្ឋាភិបាល ។
មន្ត្រីកងរាជអាវុធហត្ថខិលខូចមួយចំនួន ដែលប្រព្រឹត្តល្មេី សហេីយល្បីល្បាញលេី បណ្ដាញសង្គម ហ្វេសប៊ុក ដេីមឆ្នាំ ២០២០
១- លឹម ហាក់ ជួបចាប់ជំ រឹត
២- ស ប៊ុនសឿង ជួបវ៉ៃ
៣- ជួន រតនា ជួបបុ ក
៤- ដួង មុន្នីរដ្ឋ ជួបបា ញ់ ។









ប្រភព៖ Pheng Vannak News