កាន់តែមើល កាន់តែស្រស់ស្អាត...សម្រស់របស់កញ្ញា សុខ ពិសី ពេលបានគ្រងឈុតសម្លៀកបំពាក់បែបប្រពៃណីខ្មែរ រឹតតែស្រស់ស្អាតទ្វេរដង...
ស៊ីហៀង
-

ភ្នំពេញ៖ តារាចម្រៀងស្រស់ស្អាត សាច់សខ្ចី កញ្ញា សុខ ពិសី ដែលតែងតែបំពេរអារម្មណ៍របស់ប្រិយមិត្តតាមរយៈបទចម្រៀងពិរោះជាច្រើនបទ សុទ្ធសឹងតែត្រូវចិត្តរបស់ហ្វេនៗ និង អ្នកគាំទ្រ ជាច្រើននៅតាមបណ្តាញសង្គមហ្វេសប៊ុក។ នាពេលបច្ចុប្បន្ន តារាចម្រៀងស្រស់ស្អាត កញ្ញា សុខ ពិសី ក៏បានធ្វើការលក់ផលិតផលថែរក្សាសម្រស់តាមបណ្តាញសង្គមហ្វេសប៊ុកផងដែរ ដើម្បីឲ្យបងប្អូនមហាជន ជាច្រើន ជាពិសេសគឺហ្វេនរបស់កញ្ញាផ្ទាល់ បានស្រស់ស្អាតផងដែរ។

ជាក់ស្តែងកាលពីពេលថ្មីៗនេះ តារាចម្រៀងសាច់សខ្ចីរូបនេះ បានគ្រងឈុតសម្លៀកបំពាក់បែបប្រពៃណី យ៉ាងស្រស់ស្អាត គួរឲ្យទាក់ទាញ។ សម្លៀកបំពាក់ខ្មែរយើងពិតជាមានភាពស្រស់ស្អាតខ្លាំងណាស់។ ឈុតសម្លៀកបំពាក់បែបប្រពៃណីខ្មែរ មួយឈុតនេះ កាន់តែធ្វើឲ្យកញ្ញាសុខ ពិសី កាន់តែស្រស់ស្អាត មួយកម្រិតទៀត អមជាមួយដងខ្លួនយ៉ាងតូចច្រឡឹងរបស់កញ្ញា បូករួមជាមួយសាច់សខ្ចី និងវង់ភ័ក្រយ៉ាងស្រស់ផូរផង់ របស់កញ្ញា។

ជាមួយគ្នានេះផងដែរ​ តារាស្រីរូបនេះ ត្រូវបានអ្នកលេងបណ្តាញសង្គម មានការគាំទ្រយ៉ាងខ្លាំង ​ហើយកាន់តែមើលកាន់តែស្រស់ស្អាត នេះហើយសម្រស់របស់នារីខ្មែរយើង ៕

ប្រភព៖ Love - Sok Pisey Family