ជនឆ្លៀតឱកាស ម៉ាស់នៅសៀមរាបឡើងថ្លៃក្នុងមួយប្រអប់តម្លៃ២៥០ដុល្លារ ដោយសារតែ វីរុសកូរ៉ូណា
ស៊ីហៀង
-

ដូចដែរបងប្អូនបានជ្រាបហើយថាមួយរយៈនេះនៅលើបណ្ដាញសង្គម ក៏ដូចជាពិភពលោកបានបង្ហាញពីក្ដីបារម្ភយ៉ាងខ្លាំង​ទៅលើជម្ងឺផ្លូវ​ដង្ហើមដ៏កាចសាហាវថ្មីដែលបង្ករឡើង​ដោយវីរុសឈ្មោះថា Coronavirus ហើយវាបានសម្លា ប់មនុស្សជាច្រើននាក់ហើយនិងមានមនុស្សជាច្រើននាក់ទៀតកំពុងជួយសង្គ្រោះដោយសារឆ្លងវិរុសឈ្មោះថា Coronavirus នេះ ។

នេះបើយោងទៅតាមរយៈគណនេយ្យហ្វេសបុកបងប្រុស Aplus Cooc មុននេះបន្តិចបានឲ្យដឹងថាមានជនឆ្លៀតឱកាស ដោយបានតម្លើងថ្លៃម៉ាស(3M) ដល់ទៅតម្លៃ២៥០ដុល្លារក្នុងមួយប្រអប់ តម្លៃរាយ១ ១៥ដុល្លារ ។ គណនេយ្យបងប្រុសបានបង្ហោះយ៉ាងដូច្នេះថា៖ ម៉ាសមួយប្រអប់ លក់ $250… are you sick ? នៅសៀមរាប ..តំលៃទេីបវាយចេញមកថ្មី… ស្មេីរក្រសួងសុខាភិបាលផង ជួយចាត់ការកន្លែងអស់នេះផង ..ដែលបិទឈ្មោះហាងនេះគឺមិនចង់ឈ្លោះ តែក៏ផូសជាទូទៅ សំរាប់ហាងនិងអ្នកលក់ម៉ាសដទៃទៀត ម្ចាស់ហាងស្គាល់ហាងខ្លួនឯងស្គាល់ទង្វេីរដ៏អាក្រក់ខ្លួនឯងច្បាស់ណាស់ ឈប់ទៅ កុំលក់កោគេទាំងរស់របៀបនេះ…។

យ៉ាងណាមិញគណនីហ្វេសប៊ុកមួយទៀតដែលមានឈ្មោះថា Entertainment And Knowledge ក៏បានធ្វើការលើកឡើងឲ្យដឹងនៅលើបណ្តាញសង្គមហ្វេសប៊ុកផងដែរថា ៖ បេីសិនជាយេីងឆ្លង​វីរុស​ កូរ៉ូណាមែន​ បែបជាយេីងមិនរស់ទេ​ សូម្បីចិនក៏ចំណាក់ស្រុកដែរ​ សមត្ថភាពយេីងមិនអាចដឹងថាមានជំងឺ​ ឬអត់ផង​ ទម្រាំគិតដល់ការព្យាបាល។ មិនបាច់ឆ្លងដោយសារជំងឺទេ​ គ្រាន់តែការបំពុលលេីបណ្តាញសង្គមក៏អាចធ្វេីឱ្យយេីងអាចស្លាប់ដែរ។

ទឹកត្រីទឹកស៉ីអ៉ីវនឹងឡេីងថ្លៃ​ បេីអាចស្លាប់ដោយសារវីរុសមែនល្អជាងស្លាប់ដោយសារគ្នាឯងបំផ្លាញគ្នាឯង​ ល្អជាងស្លាប់ដោយសារមនុស្សអាក្រក់កិបកេង​ ឈ្លៀតឱកាសជញ្ជក់ឈាមនោះដែរ។ បេីមានវីរុសនេះមែន​ គ្រប់គ្នាគ្មានអ្នកណាមួយត្រូវរស់ទេ​ ព្រោះវាលឿនជាងគ្រាប់បែកបរិមាណូទៀត។​ បេីសិនជាមានគេយកឱកាសមួយនេះដេីម្បីសម្លាប់យេីងគឺងាយស្រួលបំផុត​ វីរុសមួយនេះនឹងបញ្ជាប់ថា​ លុយរបស់អ្នកដែលរកបាននឹងលែងមានតម្លៃទាំងអស់​ បេីអ្នកឆ្លងមែនអ្វីៗដែលអ្នកមានគឺស្មេីសូន្យ។ ចេះស្រឡាញ់គ្នា​ ចែកអ្វីដែលពិត​ កុំយកពេលគ្នាមានបញ្ហាដេីម្បីរកស៉ី។