ឧកញ៉ា ឡេង ណាវ៉ាត្រា ឧបត្ថម្ភ ម៉ាស់ ចំនួន 1000ម៉ាស់ ចែកជួនសិស្សានុសិស្ស សម្រាប់ការពារ ជំងឺវីរុស កូរ៉ូណា...
ស៊ីហៀង
-

ខណៈពេលដែលវីរុសកូរ៉ូណា កំពុងតែរាតត្បាតនៅតាមបណ្តាប្រទេសនោះ ក៏មានបងប្អូនខ្មែរជាច្រើន ហាក់មានការព្រួយបារម្ភជាខ្លាំង ព្រោះតែនៅតាមបណ្តាប្រទេសនានា មានចំនួននាក់ឆ្លងវីរុសកើនឡើងដល់ទៅជាង២ពាន់នាក់ទៅហើយ ហើយក៏មានអ្នកស្លា ប់ជាបន្តបន្ទាប់។

ទន្ទឹមនឹងលេចលឺ ដំណឹងអាក្រក់មួយ និងចង់ឲ្យបងប្អូនប្រជាពលរដ្ឋខ្មែរ មានសុខសុវត្ថិភាព និងបានការពារខ្លួនកុំឲ្យឆ្លងជំងឺមួយនេះ លោកឧកញ៉ាឡេង ណាវ៉ាត្រា បានចែកជូនម៉ាស់ សម្រាប់ការពារខ្លួន កុំឲ្យឆ្លងជំងឺនេះ។ ម្ចាស់គណនីហ្វេសប៊ុលមួយដែលមានឈ្មោះថា Azii Kps បានបង្ហោះថា​"ខ្ញុំបាទសូមគោរពអរគុណ បង ឧកញ៉ា ឡេង ណាវ៉ាត្រា ដែលបានឧបត្ថម្ភ ម៉ាស់ ចំនួន 1000ម៉ាស់ អោយខ្ញុំបាទ ចែកជួនសិស្សានុសិស្ស អំឡុងពេលការពារ មេរោគ វីរុស កូរ៉ូណា។ ខ្ញុំបាទសូមគោរពជួនពរបងសុខភាពល្អ នឹងជោគជ័យគ្រប់ភារកិច្ច???ខ្មែរជួយខ្មែរ?? ខ្មែរស្រលាញ់ខ្មែរ??"។

យ៉ាងណាមិញ ក៏មានបងប្អូនជាច្រើន បានបង្ហាញចំណាប់អារម្មណ៍ក្រោយពីត្រូវបានឃើញការបង្ហោះសាររបស់ម្ចាស់គណនីហ្វេសប៊ុកខាងលើ ព្រមទាំងសូមឲ្យបងប្អូនមានការប្រុងប្រយ័ត្នចំពោះវីរុសមួយនេះ៕

ប្រភព៖​ Azii Kps