មហាជនពិតជាមានការភ័យខ្លាចជាខ្លាំង ក្រោយពីទទួលបានដំណឹងអំពីជំងឺកូរ៉ូណា ដែលបានរាតត្បាត នៅតាមបណ្តាប្រទេសនានា ដែលជំងឺមួយនេះ ពិតជាភាពកា ចសាហាវ ជាខ្លាំង ដោយបានសម្លា ប់មនុស្សអស់ជាច្រើននាក់ និងមានមនុស្សឆ្លងដោយសារតែជំងឺនេះក៏ច្រើននាក់ផងដែរ។

ដោយឡែកនៅក្នុងគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា ស៊រ គាត់បានបង្ហោះសារយ៉ាងខ្លីថា "តោះមកមេីល សកម្មភាព ឯកឧត្តម រដ្ឋមន្រ្តី ម៉ម ប៊ុនហេង និងក្រុមការងារ ចុះពិនិត្យ អ្នកជំងឺដែលឆ្លងជំងឺ កូរ៉ូណា នៅមន្ទីរពេទ្យបង្អែក ខេត្តតព្រះសីហនុ នៅព្រឹកថ្ងៃទី២៨ខែមករាឆ្នាំ២០២០"។

ទន្ទឹមនឹងនេះ លោក ហ៊ុយ ប៊ុនឡេង ក៏បានបង្ហោះសារថា "ខេត្តព្រះសីហនុ-នៅព្រឹកថ្ងៃ២៨មករា២០២០នេះ ឯកឧត្តមម៉ម ប៊ុនហេងរដ្ឋមន្ត្រីក្រសួងសុខាភិបាល រួមដំណើរដោយនិងឯកឧត្តមសាយ សំអាល់ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តព្រះសីហនុ និងថ្នាក់ដឹកនាំខេត្ត បានអញ្ជើញទៅពិនិត្យដោយផ្ទាល់ស្ថានភាព បុរសជនជាតិចិនម្នាក់អាយុ៦០ឆ្នាំដែលមានផ្ទុកវីរុសរលាកសួតថ្មី កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ(ពេទ្យចំការចេក) ដែលគ្រូពេទ្យបានដាក់បុរសនេះក្នុងបន្ទប់មួយដាច់ដោយឡែកតែម្នាក់ឯង មិនដាក់លាយជាមួយអ្នកជំងឺផ្សេងទៀតនោះទេ។ គិតមកត្រឹមវេលានេះ(ម៉ោង១០ព្រឹកថ្ងៃដដែល) បុរសអ្នកជំងឺរូបនោះ មានសភាពធម្មតា មិនមានចេញអាការៈអ្វីធ្ងន់ធ្ងរឈានដល់ការសង្គ្រោះបន្ទាន់ឡើយ។








ប្រភព៖ ស៊រ / ហ៊ុយ ប៊ុនឡេង