មេរោគវីរុសកូរ៉ូណាប្រភេទថ្មី បានកើតឡើងនៅលើទឹកដីកម្ពុជាហើយ ដោយកើតលើជនជាតិចិនម្នាក់ដែលមកកម្សាន្តនៅខេត្តព្រះសីហនុ
បន្ទាយមានជ័យ ៖ លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យបានឲ្យដឹងថា ក្រុមនិស្សិតដែលអាជ្ញាធរចិនបញ្ជូនមកពីប្រទេសកម្ពុជាវិញនេះមានចំនួន៣០០នាក់ វគ្គទីមួយមានចំនួន៤១នាក់ ដោយមកតាមច្រកទ្វារអន្តរជាតិប៉ោយប៉ែតចំនួន៣០នាក់ ស្រី៥នាក់ និងមួយចំនួនទៀតមកតាមជើងយន្តហោះនៅរាជធានីភ្នំពេញ។

លោក កែវ សុភក្ត្រា ប្រធានមន្ទីរសុខាភិបាលខេត្តបន្ទាយមានជ័យ បានឲ្យដឹង បើយោងតាមការស្គែនដែលបល្រចាំការនៅច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ក្រុមនិស្សិតទាំងនេះ ពុំមាននរណាម្នាក់ មានផ្ទុកជំងឺកូរ៉ូណានេះឡើយ។ បើសិនជាមានករណីនិស្សិត ឬប្រជាពលរដ្ឋ ភ្ញៀវជាតិ និងអន្តរជាតិណាមានផ្ទុកនោះ ក្រុមការងារនឹងធ្វើការឃាត់ទុកអ្នកដែលមានផ្ទុកនោះ មួយឡែក ស្ថិតនៅក្នុងការតាមដានរបស់ពេទ្យ។

គួរបញ្ចាក់ផងដែរថា ក្រសួងសុខាភិបាល បានឲ្យដឹងថាមានការរកឃើញករណីជនជាតិចិនម្នាក់មានផ្ទុកវីរុសកូរ៉ូណា នៅកំពង់សោម និង នៅ ២ នាក់ទៀតកំពុងដាក់ក្នុងបន្ទប់តាមដាន ព្រោះបានជិះឡានចេញពីព្រលានយន្តហោះជាមួយគ្នា នេះបើតាមឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល ក្នុងសន្និសីទកាសែតនៅព្រលប់ ថ្ងៃទី២៧ ខែមករា ឆ្នាំ២០២០នេះ។ នៅក្នុងសន្និសីទកាសែតបានឲ្យដឹងថា ជនជាតិចិន ដែលកំពុងឆ្លង ក្រសួងកំពុងធ្វើការព្យាបាលឲ្យជា ពេលជាហើយ ទើបឲ្យត្រលប់ទៅវិញ ដើម្បីកុំឲ្យឆ្លងដល់គេ។

