មហាជនពិតជាមានការភ័យខ្លាចជាខ្លាំង ក្រោយពីទទួលបានដំណឹងអំពីវីរុសកូរ៉ូណា ដែលបានរាតត្បាត នៅតាមបណ្តាប្រទេសនានា ដែលវីរុសមួយនេះ ពិតជាភាពកា ចសាហាវ ជាខ្លាំង ដោយបានសម្លា ប់មនុស្សអស់ជាច្រើននាក់ និងមានមនុស្សឆ្លងដោយសារតែវីរុសនេះក៏ច្រើននាក់ផងដែរ។
.png?1580194551)
យ៉ាងណាមិញ មន្ត្រីសុខាភិបាលថៃបាននិយាយនៅថ្ងៃអង្គារ ទី២៨ មករា ថាប្រទេសថៃរកឃើញករណីឆ្លងវីរុសកូរ៉ូណាថ្មីចំនួន ៦ ករណីបន្ថែមទៀតក្នុងចំណោមភ្ញៀវទេសចរមកពីប្រទេសចិនដែលធ្វើឱ្យចំនួនសរុបនៃប្រទេសនេះកើនឡើងដល់ ១៤ ករណី។
.jpg?1580194560)
អគ្គនាយករងនៃនាយកដ្ឋានប្រយុទ្ធនឹងជំងឺ លោក Tanarak Plipat បានប្រាប់អ្នកយកព័ត៌មានថា ក្នុងចំណោមករណីថ្មីចំនួន ៥ ករណីដែលអ្នកឆ្លងមានអាយុពី ៦ ឆ្នាំទៅ ៧០ឆ្នាំ គឺសុទ្ធជាអ្នកដំណើរមកពីខេត្តហ៊ូប៉ី និងជាសាច់ញាតិគ្រួសារតែមួយ។ ចំណែកអ្នកជំងឺម្នាក់ទៀតមកពីទីក្រុងចុងឈីង។ លោក Tanarak បានបន្ថែម។`
.jpg?1580194566)
រដ្ឋលេខាធិការមន្ទីរសុខភាពសាធារណៈលោក Sukhum Kanchanapimai បាននិយាយថាខាងមន្ទីរលោកនឹងធ្វើការស្កេនអ្នកដំណើរទាំងអស់ពីប្រទេសចិន។
ប្រទេសចិនបាននិយាយនៅថ្ងៃអង្គារនេះថាមនុស្សចំនួន ១០៦ នាក់បានស្លាប់ដោយសារវីរុសរលាកសួតថ្មី។ គណៈកម្មការសុខាភិបាលជាតិបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថាចំនួនករណីដែលបានបញ្ជាក់សរុបនៅក្នុងប្រទេសចិនបានកើនឡើងដល់ ៤៥១៥ គិតត្រឹមថ្ងៃទី ២៨ ខែមករា ៕
.jpeg?1580194582)
.jpg?1580194582)
.jpg?1580194582)