ករណីវីរុស កូរ៉ូណា កាន់តែជាបញ្ហាដល់បងប្អូនប្រជាពលរដ្ឋ ទោះបីដឹងថា នៅខេត្តព្រះសីហនុ មានអ្នកឆ្លងទើបតែម្នាក់ក៏ដោយ តែនេះ ពិតជាក្តីកង្វល់ជាខ្លាំង។ ហើយអ្វីដែលកាន់តែហួសចិត្តខ្លាំងជានេះទៅទៀតគឺ ជាបញ្ហាអ្នកលក់ម៉ាស់ នៅក្នុងប្រទេសកម្ពុជា ដែលលក់តំលៃថ្លៃហួសពីការគិត ជាហេតុធ្វើឲ្យមហាជនពិតជាមានការសោកស្តាយ ដែលជនឆ្លៀតឪកាសរូបទាំងនេះ ធ្វើនៅទង្វើរបែបនេះ។

ដោយឡែកបើយើងងាកមកមើលពីម្ចាស់គណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា Bro Rith ឯណេះវិញ គាត់បានបង្ហោះសារ ចែកម៉ាស់ FREE ជូនបងប្អូន ខណៈពេលដែលបងប្អូនខ្មែរយើងកំពុងតែមានបញ្ហា។ ម្ចាស់គណនីហ្វេសប៊ុករូបនោះ បានបង្ហោះសារថា "មានគេសុំទិញគាត់ក៏គាត់មិនលក់ដែរ គាត់និយាយថា"សុំទោសបងម៉ាស់នេះខ្ញុំទុកសំរាប់ចែកបងប្អូនប្រើខ្ញុំមិនលក់ទេ"
ទោះបីនេះជារបស់បន្តិចបន្តួចតែជាទឹកចិត្តដ៏ល្អ អគុណនូវសណ្ដានចិត្តចេះស្រលាញ់និងជួយយកអាសារគ្នាក្នុងនាមជាមនុស្សថ្លៃថ្នូរ។ សូមជូនពរអោយ បងរឺប្អូនរួមទាំងគ្រួសារ ជួបតែសុភមង្គលជានិច្ច។ ??នៅ #សៀមរាបផ្លូវផ្សារញ៉ែ"។



ប្រភព៖ Bro Rith