មហាជនពិតជាមានការភ័យខ្លាចជាខ្លាំង ក្រោយពីទទួលបានដំណឹងអំពីវីរុសកូរ៉ូណា ដែលបានរាតត្បាត នៅតាមបណ្តាប្រទេសនានា ដែលវីរុសមួយនេះ ពិតជាភាពកា ចសាហាវ ជាខ្លាំង ដោយបានសម្លា ប់មនុស្សអស់ជាច្រើននាក់ និងមានមនុស្សឆ្លងដោយសារតែវីរុសនេះក៏ច្រើននាក់ផងដែរ។

យ៉ាងណាមិញនៅក្នុងពេលថ្មីៗនេះ កម្ពុជារកឃើញវីរុសកូរ៉ូណាប្រភេទថ្មីលើកដំបូង នៅលើជនជាតិចិនម្នាក់ នៅខេត្តព្រះសីហនុ។នេះបើតាមប្រសាសន៍លោក ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល ជនជាតិចិនខាងលើធ្វើដំណើរមកពីក្រុងវ៉ូហាន ប្រទេសចិនដែលជាប្រភព នៃការកើតឡើងរបស់ វីរ៉ុសកូរ៉ូណា ថ្មីនេះ ។

នេះបើយោងទៅតាមគណនីហ្វេសប៊ុកផេកដែលមានឈ្មោះថា Social Breaking News-SBN បានធ្វើការលើកឡើងឲ្យដឹងនៅលើបណ្តាញសង្គមហ្វេសប៊ុកថា ៖ ភ្ញៀវទេសចរណ៍បានចាកចេញពីកោះរ៉ុងនាព្រឹកនេះ ដោយបានពាក់ម៉ាស់ស្ទេីរតែគ្រប់គ្នា ខណៈដែលដំណឹងនៃមេរោគកូរូណាបានមកដល់កម្ពុជា។ការចេញពីកោះរ៉ុងនេះ គឺបន្ទាប់ពីពួកគេបានសម្រាកលំហែរកាយយ៉ាងសប្បាយរីករាយក្នុងឱកាសបុណ្យចូលឆ្នាំចិន។#KohRong ៕





