សូមចូលរួមរំលែកទុក្ខ ស្រីស្អាត ២ នាក់បាត់ខ្លួនក្រោយពីលិចទូកពេលជិះឆ្លងទៅលេងកោះស្នេហារ ពេលនេះរកឃើញស ពម្នាក់នៅម្នាក់ទៀត...
ស៊ីហៀង
-

កណ្តាល ៖ យុវតីស្រស់ស្អាតពីរនាក់ ដែលបាត់ខ្លួនក្រោយពីលិចទូកពេលជិះឆ្លងទៅលេខកោះស្នេហារ នៅកាលពីថ្ងៃទី២៦.០១.២០២០ វេលាម៉ោង១៦.៣០នាទី នៅចំណុចក្នុងទន្លេមេគង្គស្ថិតនៅក្នុងភូមិពាម ឃុំរការកោង១ ស្រុកមុខកំពូល ខេត្តកណ្ដាល ពេលរកឃើញសាកស ពម្នាក់ហើយ ។

២នាក់ ក្នុងចំណោមនុស្សប្រមាណជាង១០នាក់ទៀត បាននាំគ្នាជិះទូកឆ្លងទន្លេរ ក្នុងគោលបំណងទៅលេងកំសាន្ដនៅកោះស្នេហា តែជាអកុសលដោយសារទូកផ្ទុកមនុស្សច្រើននាក់ពេក ក៏បណ្ដាលឲ្យលិច ខណៈចេញពីច្រាំងប្រមាណជាង១០មែត្រ ធ្វើឲ្យយុវតីទាំង២នាក់នេះ បាត់ខ្លួនរកពុំទាន់ឃើញនៅឡើយនោះទេ ។ ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង១៦និង៣០នាទី ថ្ងៃទី២៦ ខែមករា ឆ្នាំ២០២០ ក្នុងទន្លេមេគង្គ ស្ថិតក្នុងភូមិពាម ឃុំរការកោង១ ស្រុកមុខកំពូល ខេត្តកណ្ដាល ។

មន្ដ្រីនគរបាលស្រុកមុខកំពូលបានឲ្យដឹងថា៖ យុវតី២នាក់បាត់ខ្លួនទី១.ឈ្មោះ យឿន ស្រីពេជ្រ ភេទស្រី អាយុ១៨ឆ្នាំ ជនជាតិខ្មែរ និងទី២.ឈ្មោះ ស្រី ណា ភេទស្រី អាយុ១៨ឆ្នាំ ។ យុវតីរងគ្រោះទាំង២នាក់ មានទីលំនៅខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។ ចំណែកទូកដែលលិចនោះ មានទំហ៊ំទទឹង១,៦០ម៉ែត្រ បណ្ដោយ៦,៥០ម៉ែត្រ ចាប់ម៉ាស៊ីនចំហៀង ជាកម្មសិទ្ធិរបស់ឈ្មោះ សន សយ ភេទប្រុស អាយុ៥១ឆ្នាំ មានទីលំនៅភូមិឃុំកើតហេតុ ។

ប្រភពដដែលបន្ដថា នៅថ្ងៃកើតហេតុ មានមនុស្សមួយក្រុមប្រហែលជាង១០នាក់ បាននាំគ្នាឡើងទូកក្នុងគោលបំណងជិះឆ្ពោះទៅកោះស្នេហា តែដោយទូកផ្ទុកលើសទម្ងន់(លើសចំណុះ) ក៏លិចក្នុងទឹកទន្លេ ខណៈធ្វើដំណើរចេញពីច្រាំងបានប្រហែលជាង១០ម៉ែត្រ ។ដោយឡែកនៅថ្ងៃនេះ សា កសព រកឃើញម្នាក់ហើយក្រោយបាត់ខ្លួន២យប់៣ថ្ងៃ គឺយឿន ស្រីពេជ្រ និងសពមួយទៀតរកពុំទាន់ឃើញនៅឡើយទេ ដោយពេលនេះខាងក្រុមគ្រួសារកំពុងស្វែងរក។ ?

ប្រភព ៖ Love Yellow