ដូណាល់ ត្រាំ បានបញ្ជូនអ្នកជំនាញរបស់សហរដ្ឋអាមេរិកទៅកាន់ប្រទេសចិន ដើម្បីជួយប្រយុទ្ធប្រឆាំងការរីករាលដាលនៃវីរុស កូរ៉ូណា
ស៊ីហៀង
-

អង្គការសុខភាពពិភពលោក (WHO) បាននិយាយថា ខ្លួននៅមិនទាន់ប្រាកដនៅឡើយទេថា តើវីរុសផ្លូវដង្ហើមកូរ៉ូណាដ៏កាចសាហាវដែលកំពុង លុកលុយប្រទេសចិន និងបណ្ដាប្រទេសជាច្រើនផ្សេងទៀតនៅលើពិភពលោក អាចចម្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀត នៅមុនពេលដែលអ្នកឆ្លងនោះ មិនទាន់បញ្ចេញរោគសញ្ញាអ្វីដែរ ឬមួយក៏អត់។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNA នៅព្រឹកថ្ងៃអង្គារ ទី២៨ ខែមករា ឆ្នាំ២០២០។

យ៉ាងណាមិញបើយោងទៅតាមបណ្ដាញ Twitte​ របស់លោក ដូណាល់ ត្រាំ ដែលជាប្រធានាធបតីអាមេរិក បានធ្វើការប្រកាសថា រដ្ឋបាលរបស់លោកបានទាក់ទងជាមួយប្រទេសចិន ហើយបានបញ្ជូនអ្នកជំនាញរបស់សហរដ្ឋអាមេរិកទៅកាន់ប្រទេសចិន ដើម្បីជួយពួកគេក្នុងការប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃវីរុសកូរ៉ូណា។ 

ហើយគាត់ក៏បានបន្ថែមនៅលើបណ្តាញ Twitte​  របស់លោកទៀតថា «យើងមានទំនាក់ទំនងជិតស្និទ្ធជាមួយប្រទេសចិនទាក់ទងនឹងវីរុសនេះ។ មានករណីតិចតួចណាស់ដែលបានរាយការណ៍នៅក្នុងសហរដ្ឋអាមេរិក ប៉ុន្តែយើងនៅតែមានការឃ្លាំមើលយ៉ាងខ្លាំង។ យើងបានផ្តល់ជំនួយដល់ប្រទេសចិន និងលោកប្រធានាធិបតី ស៊ី អ្វីដែលចាំបាច់។ អ្នកជំនាញរបស់យើងពិតជាអស្ចារ្យ!» ៕ Donald J. Trump (@realDonaldTrump) January 27, 2020