ក្រុមហ៊ុនអាកាសចរណ៍ជាតិ កម្ពុជា អង្គរ អ៊ែរ ប្រកាសផ្តល់សំណងដល់អតិថិជន ដែលមានជើងហោះហើរពីរវាងប្រទេសកម្ពុជា និងចិន...
ស៊ីហៀង
-

មួយរយៈពេលនេះ មានបងប្អូនជាច្រើន មានការព្រួយបារម្ភ ពីសុខសុវត្ថិភាព របស់បងប្អូន និង ការរីករាលដាលនៃមេរោគផ្លូវដង្ហើម កូរ៉ូណា (Corona Virus) នៅក្នុងប្រទេសចិននោះ ក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជា អង្គរ អ៊ែរ សូមជូនដំណឹងចំពោះអតិថិជន និងភ្នាក់ងារទេសចរណ៍ទាំងអស់ជាទីគោរព ក្រុមហ៊ុនអាកាសចរណ៍ជាតិ កម្ពុជា អង្គរ អ៊ែរ មានការព្រួយបារម្ភជាខ្លាំងចំពោះសុវត្ថិភាពសាធារណ: ដោយសារតែមានការរាលដាលនៃមេរោគផ្លូវដង្ហើម កូរ៉ូណា (Corona Virus) នៅក្នុងប្រទេសចិន ដូច្នេះក្រុមហ៊ុនអាកាសចរណ៍ជាតិយើងខ្ញុំ សូមជំរាបជូនអតិថិជនទាំងអស់ដែលមានសំបុត្រសម្រាប់ជើងហោះហើររវាងប្រទេសកម្ពុជា និងចិន លោកអ្នកអាចទទួលសំណងដោយឥតគិតថ្លៃ ដោយមានការអនុវត្តតាមលខ្ខខណ្ឌដូចខាងក្រោមនេះ៖

- សំបុត្រនៅមានសុពលភាពសម្រាប់ធ្វើដំណើរ

- សំបុត្របានចេញមុនឬនៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២០

- សំបុត្រដែលត្រូវធ្វើដំណើរពីថ្ងៃទី២៤ ខែមករា ឆ្នាំ២០២០ ដល់ថ្ងៃទី២៩ ខែកុម្ភ: ឆ្នាំ២០២០ ។

*** សំគាល់ ៖

- សម្រាប់សំបុត្រដែលមិនបានប្រើ នឹងអាចទទួលសំណងទាំងស្រុង

- សម្រាប់សំបុត្រដែលបានប្រើតែមិនពេញលេញ នឹងអាចទទួលសំណងតាមការគណនាជាក់ស្តែងចំពោះការធ្វើដំណើរដែលនៅសល់

ទំនាក់ទំនងសម្រាប់សំណងសាច់ប្រាក់៖

១/ សូមអតិថិជនទាំងអស់ទាក់ទងទៅកាន់ភ្នាក់ងារដើមដែលលោកអ្នកបានចេញសំបុត្រជាមួយ (ភ្នាក់ងារទេសចរណ៍, ភ្នាក់ងារទេសចរណ៍ Online, ក្រុមហ៊ុនទេសចរណ៍ផ្សេងៗ ។ល។) ឬលោកអ្នកអាចស្នើរសុំសំណង “Refund” តាមគេហទំពរ័របស់ក្រុមហ៊ុនអាកាសចរណ៍ជាតិ កម្ពុជា អង្គរ អ៊ែរ បើសិនលោកអ្នកទិញសំបុត្រដោយផ្ទាល់តាមគេហទំពរ័ររបស់យើងខ្ញុំ ។

តំណសម្រាប់សំណង៖ https://www.cambodiaangkorair.com/…/refund-procedure-respo…/

២/ សូមភ្នាក់ងារទេសចរណ៍ទាក់ទងទៅកាន់ការិយាល័យរបស់ក្រុមហ៊ុនអាកាសចរណ៍ជាតិ កម្ពុជា អង្គរ អ៊ែរ នៅប្រទេសកម្ពុជា ចិន និងវៀតណាម ក្នុងករណីសំណងជាក្រុម និង/ឬ ការគណនាសំបុត្រដែលបានប្រើប្រាស់មិនពេញលេញ ។ តំណសម្រាប់សំណង សូមអរគុណ!។

ប្រភព ៖ Cambodia Angkor Air