រដ្ឋបាលខេត្តសៀមរាបសូមជម្រាបជូនសាធារណជនឲ្យបានជ្រាបថា ខេត្តសៀមរាប ពុំមានវីរុសកូរ៉ូណា ដូចដែលមនុស្សមួយចំនួនបានធ្វើបង្ហោះនោះទេ...
ស៊ីហៀង
-

សៀមរាប៖ រដ្ឋបាលខេត្តសៀមរាប សេចក្តីបំភ្លឺពាក់ព័ន្ធនឹងជំងឺរលាកសួតដោយវីរុសកូរ៉ូណាថ្មី ៖ រដ្ឋបាលខេត្តសៀមរាប មានកិត្តិយសសូមជម្រាបជូនដំណឹងដល់សាធារណជន និងអ្នកសារព័ត៏មានជាតិ - អន្តរជាតិជ្រាបថា ៖ ថ្ងៃទី២៨ ខែមករា ឆ្នាំ២០២០ មានការចែករំលែកព័ត៏មានលើបណ្តាញសង្គមថា មានជនជាតិចិនចំនួន០៤រូប ដែលស្នាក់នៅសណ្ឋាគារមួយកន្លែងក្នុងក្រុងសៀមរាប ខេត្តសៀមរាប មានជំងឺរលាកសួរដោយវីរុសកូរ៉ូណាថ្មី (2019-nCOV) និងបានឆ្លងដល់មគ្គុទេសក៍ភាសាចិនម្នាក់។

តាមរយៈការចុះដល់ទីតាំងសណ្ឋាគារផ្ទាល់ និងការស្រាវជ្រាវរបស់មន្រ្តីជំនាញ នៃមន្ទីរសុខាភិបាលនិងមន្ទីរទេសចរណ៍ខេត្តបានបញ្ជាក់ថា ពុំមានជំងឺរលាកសួតដោយវីរុសកូរ៉ូណាថ្មី ដូចព័ត៏មានបានចែករំលែកនោះទេ ហើយសណ្ឋាគារបាននឹងកំពុងដំណើរជាធម្មតា។ សមត្ថកិច្ចនឹងបន្តស្រាវជ្រាវ និងស្វែងរកជនដែលបានប្រឌិតព័ត៏មាននេះឲ្យចូលខ្លួនមកបំភ្លឺនិងមានចំណាត់ការបន្តនាពេលដ៏ខ្លីខាងមុខនេះ។

ជាមួយគ្នានេះ រដ្ឋបាលខេត្ត សូមអំពាវនាវដល់សាធារណជនកុំបន្តផ្សព្វផ្សាយនូវព័ត៏មានមិនពិត ឬមិនមានមូលដ្ឋានច្បាស់លាស់ ដែលបង្កផលប៉ះពាល់ដល់សណ្តាប់ធ្នាប់ និងសន្តិសុខសង្គម ហើយជនប្រឌិតព័ត៏មានអាចប្រឈមចំពោះមុខច្បាប់។

បន្ទាប់ពីការស្រាវជ្រាវហើយនេះ ពេលនេះមនុស្សពីនាក់ ដែលបានប្ររឌិតព័ត៌មាន ធ្វើឲ្យមានការភ័យខ្លាចដល់ប្រជាពលរដ្ឋថាករណីឆ្លងជំងឺរលាកសួត ដោយវីរុសកូរ៉ូណា នៅក្នុងខេត្តសៀមរាប បានចេញមុខមកសារភាពកំហុសរបស់ពួកគេ នៅចំពោះមុខសមត្ថកិច្ច និងបានសន្យាថា ពួកគាត់ឈប់ចែកចាយព័ត៌មានប្រឌិតបែបនេះទៀតហើយ។

នគរបាលខេត្តសៀមរាប បានបញ្ជាក់ថា អ្នកទាំង២នាក់ ដែលបានចែកចាយព័ត៌មានប្រឌិត ពាក់ព័ន្ធនឹងការរកឃើញមានជំងឺរលាកសួត កូរ៉ូណា ក្នុងខេត្តសៀមរាបនេះ មានឈ្មោះ ម៉ែន ចាន់នឿន ភេទប្រុស អាយុ៣៤ឆ្នាំ និងឈ្មោះ អ៊ឹង ជិងសេរីរតនៈ ភេទស្រី អាយុ២០ឆ្នាំ ដែលពួកគេជាបុគ្គលិកក្រុមហ៊ុនទេសចរណ៍។ ពួកគេបានមកសារភាពកំហុស ចំពោះមុខសមត្ថកិច្ច នៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០២០។

នៅចំពោះមុខសមត្ថកិច្ច អ្នកទាំងពីរនាក់ ក៏បានសន្យា ថា នឹងមិនបន្តផ្សព្វផ្សាយព័ត៌មានមិនពិត ដែលបណ្តាលឲ្យមានការចលាចល ដល់ប្រជាជនក្នុងខេត្តសៀមរាប និងប្រជាពលរដ្ឋទូទាំងប្រទេសទៀតឡើយ។ ក្រោយធ្វើកិច្ចសន្យារួចអ្នកទាំង២នាក់ ត្រូវបានអនុញ្ញាតឲ្យត្រឡប់ទៅផ្ទះវិញ៕

មានវិដេអូ៖