ដោយមើលឃើញពីទុក្ខលំបាករបស់បងប្អូនខ្មែរជាច្រើនរូប លោកឧកញ៉ា ស្រី ចាន់ថន កាលពីថ្ងៃម្សិលមិញនេះ លោកបានបង្ហោះសារថា "ដោយមើលឃើញថាជំងឺឆ្លង ដ៏កាចសាហាវ នឹងសំលាប់ជីវិតមនុស្សលឿនបំផុត វីរុស Corona នឹងដោយក្ដីអាណិតអាសូរ ស្រលាញ់ខ្មែរ ខ្ញុំបាទ ថ្ងៃស្អែកខ្ញុំនឹងចែក ម៉ាស free ដល់កម្មករ កម្មការនី ចំនួន? ៣មុឺនម៉ាស ?នៅក្នុងតំបន់អភិវឌ្ឍ ក្រុមហ៊ុន 7NG វិហ៊ារសួគ៌ ដើម្បីការពារការចម្លងវីរុសCorona នឹងសូមដល់បងប្អូនអាជីវករ រឺអ្នកមានម៉ាសលក់ សូមកុំតំឡើងថ្លៃខ្លាំងពេក អាណិតគ្នាអ្នកខ្វះខាត ???ខ្មែរ ស្រលាញ់ខ្មែរ ❤️❤️"។

ដោយឡែកនៅព្រឹកថ្ងៃទី២៩ ខែមករា ឆ្នាំ២០២០នេះ លោកឧកញ៉ា ចិត្តធម៏ រូបនេះ ក៏បានធ្វើការចែកម៉ាស់ ដោយលោកបានរៀបរាប់ថា"?29.01.2020 ព្រឹកនេះខ្ញុំបាទ នឹងក្រុមការងារ ចែកម៉ាស់ដល់កម្មករ-កម្មការនី ក្នុងតំបន់អភិវឌ្ឍក្រុមហ៊ុន 7NG ជាង៣ម៉ឺនម៉ាស់ ដើម្បីការពារការចម្លងវីរុសកូរ៉ូណា
នៅព្រឹកថ្ងៃទី២៩ ខែមករា ឆ្នាំ២០២០នេះ បានចែកម៉ាស់ (mask) ជាង៣ម៉ឺន ជូនកម្មករកម្មការិនី និងប្រជាពលរដ្ឋ ធ្វើការនិងរស់នៅក្នុងតំបន់ 7NG ដើម្បីការពារការចម្លងដោយសារជំងឺរលាកសួត បង្កដោយវីរុសកូរ៉ូណាប្រភេទថ្មី (nCoV2019) កំពុងរាតត្បាតនៅប្រទេសចិន និងបណ្តាប្រទេសមួយចំនួនទៀត។

ការចែកនេះធ្វើឡើងនៅតំបន់អភិវឌ្ឍន៍ 7NG ដែលមានទីតាំងស្ថិតនៅក្នុងឃុំវិហារសួគ៍ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល៕??"។













ប្រភព៖ Srey Chanthorn