សូមប្រុងប្រយ័ត្ន ទាំងអស់គ្នា សង្ស័យ ឆ្លងវីរុស កូរ៉ូណា ២នាក់បន្ថែមទៀត នៅកោះកុង
កោះកុង៖ (ព័ត៌មានបឋម) លោកវេជ្ជបណ្ឌិត ទៅ ម៉ឹង ប្រធានមន្ទីរសុខាភិបាលខេត្តកោះកុង បានឲ្យដឹងនៅព្រឹកពុធ ទី២៩ ខែមករា ឆ្នាំ២០២០នេះថា ក្នុងក្រុមហ៊ុនយូញៀន ស្ថិតនៅស្រុកគីរីសាគរ ខេត្តកោះកុង មានករណីសង្ស័យជនជាតិចិនចំនួន ២នាក់ទៀត ដែលត្រូវជាឳពុកនិងកូន ឆ្លងជំងឺរលាកសួត ដោយវីរុស 019-nCoV ។

1- ឈ្មោះ Yin Zhengyin ភេទ ប្រុស អាយុ ១៦ ត្រូវជាកូន 2- ឈ្មោះ Yin Gongping ភេទ ប្រុស អាយុ ៥៤ ត្រូវជាឳពុក។ ពួកគាត់ទាំងពីរនាក់នេះ បានរួមដំណើរតាមជើងយន្តហោះពីទីរក្រុង Wuhan ខេត្ត Hubei ប្រទេសចិន មកប្រទេសកម្ពុជា ជាមួយជនជាតិចិនដែលមានផ្ទុកវីរុស 2019-nCoV ដែលរកឃើញ នៅខេត្តព្រះសីហនុ។ប្រធានមនី្ទរបញ្ជាក់ថា “បច្ចុប្បន្នពួកគាត់ទាំងពីរនាក់មិនទាន់មានរោគសញ្ញាអ្វីទេ ហើយកំពុងតែស្ថិតនៅក្នុងការតាមដាន”។





ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។