សូមចូលរួមរំលែកទុក្ខផង...ម្ចាស់បទ "ស្លៀកខ្លី" ទទួលមរណ ភាពទាំងវ័យដោយសារតែជំងឺ...
ភ្នំពេញ៖ មិត្តៗយុវវ័យជាច្រើនប្រាកដជាបានស្គាល់ យ៉ាងច្បាស់តារាចម្រៀងវ័យក្មេង ម្ចាស់បទ"ស្លៀកខ្លី" ដែលមានឈ្មោះថា សេរី វឌ្ឍនា ដែលផ្ទុះការគាំទ្រយ៉ាងខ្លាំង លើបណ្តាញសង្គម និងមានហ្វេនៗជាច្រើនពេញចិត្ត ទាំងសាច់ភ្លេង និងចង្វាក់កន្រ្តាក់អារម្មណ៍។

ដោយឡែកអ្វីដែលគួររន្ធត់ចិត្តនោះ គឺម្ចាស់បទវ័យក្មេងរូបនេះ ស្រាប់តែទទួលដំណឹងថា លោកបានទទួលមរណ ភាពហើយ ដោយសារតែជំងឺគ្រុនឈាម និងបែកគ្រាប់ឈា មព្យាបាលមិនទាន់ពេលវេលា ។

ដំណឹងមរណ ភាពមួយនេះ បានធ្វើឲ្យមហាជន ក៏ដូចជាហ្វេនៗ ពិតជាក្តីរន្ធត់យ៉ាងខ្លាំង ។ យ៉ាងណាមិញ មានតែសូមឲ្យលោកទៅកាន់សុគតិភព និងចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំនៃស ពដែលបានបាត់បង់មនុស្សជាទីស្រលាញ់។ ស ពរបស់តារាចម្រៀងវ័យក្មេងរូបនេះ តម្កល់នៅវត្ត សារវ័ន្តតេជោ៕



ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។