ខ្មែរ ខ្លាំងណាស់ ! ទីបំផុត កម្ពុជា អាចព្យាបាល ចិន ផ្ទុកវីរុសកូរ៉ូណានោះ ជាដាច់ ១០០%ហើយ
ស៊ីហៀង
-

ពិតជាអស្ចារ្យខ្លាំងណាស់ កម្ពុជាយើងអាចព្យាបាលវីរ៉ូស កូរ៉ូណា ជាដាច់បាន១០០% ហើយ បុរសជនជាតិចិនអាយុ ៦០ឆ្នាំដែលមានផ្ទុកវីរុសកូរ៉ូណានេះ បានមកកម្ពុជាជាមួយគ្រួសារ ៤ នាក់ កាលពីថ្ងៃទី ២៣ ខែមករា ឆ្នាំ ២០២០ និងបានចេញរោគសញ្ញានៅថ្ងៃទី ២៥ មករា ២០២០ កន្លេងទៅនេះ ពេលនេះត្រូវបានក្រុមគ្រូពេទ្យព្យាបាលជាដាច់បាន១០០% ហើយ ។នេះបើយោងទៅតាមប្រភពពីលោកវេជ្ជបណ្ឌិត លី សូវ៉ាន់ អ្នកនាំពាក្យរបស់ក្រសួងសុខាភិបាលបានអះអាងថា ក្រុមគ្រូពេទ្យកម្ពុជាអាចព្យាបាលដែលបានការចុះផ្សាយរបស់សារព័ត៌មានថ្មីៗ នៅថ្ងៃទី ២៩ ខែមករា ឆ្នាំ ២០២០ នេះ ។

លោកវេជ្ជបណ្ឌិតបានឱ្យដឹងទៀតថា ពេលនេះអ្នកជំងឺដូចជាជាសះស្បើយហើយ មិនមានអាការៈក្អក និងផ្ដាសាយទៀតទេ​អាចងើបដើរបាន ​និងនិយាយបានជាធម្មតា ។

អ្នកនាំពាក្យបញ្ជាក់ថានឹងបញ្ជូនបុរសជនជាតិចិន និងក្រុមគ្រួសាររបស់គាត់ទៅប្រទេសចិនវិញក្នុងពេលដ៏ខ្លីខាងមុខនេះ ។ បច្ចុប្បន្ននេះក្រុមគ្រូពេទ្យកំពុងធ្វើការតាមដានជាបន្តទៀតដើម្បីប្រាកដថាអ្នកជំងឺរូបនេះពិតជាសះស្បើយ ១០០%មែន ។