កាលពីថ្ងៃម្សិលមិញនេះ នៅលើបណ្តាញសង្គមហ្វេសប៊ុករបស់លោក ហ៊ួត ជា ដែលជាក្រុមហ៊ុន ផ្គត់ផ្គង់គ្រឿងសំណង់គ្រប់ប្រភេទដ៏ល្បីឈ្មោះនៅក្នុងប្រទេសកម្ពុជា បានបង្ហោះសារដោយក្តីបារម្ភចំពោះសុខសុវត្ថិភាពរបស់បងប្អូនខ្មែរ ក្រោយពីទទួលដំណឹងថា វីរុសកូរ៉ូណាប្រភេទថ្មីនេះ មានអ្នកផ្ទុកម្នាក់ហើយនោះ។

លោកបានបង្ហោះសារថា "កាលពីម្សិលម៉ិញខ្ញុំបាទបានមេីលព័ត៌មានគេចុះផ្សាយថានៅប្រទេសយេីងមាន១ករណីដែលមានផ្ទុកមេរោគ កូរ៉ូណា ខ្ញុំពិតជាបារម្ភពីសុវត្ថិភាពបងប្អូនប្រជាពលរដ្ឋខ្លាំងណាស់ ដូច្នេះហេីយសូមបងប្អូនប្រជាពលរដ្ឋយេីងត្រូវប្រុងប្រយ័ត្នផងចេញទៅណាមកណាត្រូវពាក់ម៉ាស់និងលាងដៃនិងសាប៊ូជានិច្ចនៅពេលដែលចេញទៅកន្លែងណាដែលមានមនុស្សច្រេីន។ ខ្ញុំបាទសូមបួងសួងដល់វត្ថុសក្តិសិទ្ធដែលមានក្នុងលោកទាំងអស់សូមជួយបីបាច់ថែរក្សាបងប្អូនប្រជាពលរដ្ឋខ្ញុំនិងប្រជាពលរដ្ឋទូទាំងពិភពលោកសូមឱ្យមានក្តីសុខគ្រប់គ្នា។ បំណងល្អពីខ្ញុំបាទ ហ៊ួត ជា លោកអ្នកអាចមកយក ម៉ាស់ នៅក្រុមហ៊ុន ហ៊ួត ជា សាខា បឹងបៃតង ភ្នំពេញ free 5000 ម៉ាស់ ចាប់ពីថ្ងៃនេះ រៀងរាល់ម៉ោងធ្វើការ"។

ដោយមិនអស់ចិត្ត លោកក៏បានបន្ថែមម៉ាស់ទៀត ដោយលោកបានបង្ហោះសារថា"ក្រុមហ៊ុន ហ៊ួត ជា យេីងខ្ញុំបានត្រៀមម៉ាស់ចំនួន ១០០០០ម៉ាស់សម្រាប់ចែកជូនបងប្អូនដែលមិនទាន់មានម៉ាស់ដូចរូបខាងក្រោម អាចcall 087806010 រឺឆាតមកខ្ញុំ រឺ ខំមិនខាងក្រោមនេះដម្បីក្រុមការងារប្រាប់ទីតាំង??ខ្ញុំចែកជូនដោយឥឥគិតថ្លៃ Free Free Free
បញ្ជាក់ ៖ ក្នុងម្នាក់ចែកបានតែ5ម៉ាស់ទេ យើងចែកគ្នាប្រើសិនទៅណា ព្រោះក៏ពិបាករកទិញដែរ
ម៉ាស់ប្រភេទណាក៏អាចពាក់បានដែរ មិនថាម៉ាស់3M រឺ ម៉ាស់ពេទ្យទេ បើម៉ាស់3Mថ្លៃយើងពាក់ម៉ាស់ពេទ្យទៅ ចាំបាច់អីត្រូវចំណាយថវិកាលើសពីសមត្ថភាពខ្លួនធ្វើអី ? ពេលនេះគេបានផ្សាយហើយថាជំងឺកូរូណា មិនមែនឆ្លងតាមខ្យល់បរិយាកាសទេ គឺឆ្លងតាមទឹកមាត់ ចឹងហើយយើងពាក់ម៉ាស់ពេទ្យក៏អាចការពារបានដែរ សំខាន់អោយតែខ្លួនយើងប្រកាន់ភ្ជាប់នូវ3ចំនុច គឺ៖ បរិភោគស្អាត គេងស្អាត រស់នៅស្អាត គឺគ្រប់គ្រាន់"។











ប្រភព៖ ហ៊ួត ជា