ពិតជា គួរឲ្យគោរពមែន គាត់ជាជនជាតិម្នាក់ ដែលបានឈរចែកម៉ាស់កណ្តាលថ្ងៃក្ដៅឲ្យប្រជាពលរដ្ឋខ្មែរ ដើម្បីការពារ ឆ្លង វីរ៉ុស កូរ៉ូណា
ស៊ីហៀង
-

បងប្អូនច្បាស់ជាបានជ្រាបហើយថា ពិភពលោកកំពុងតែមានការព្រួយបារម្ភខ្លាំង ចំពោះ វីរ៉ូស ប្រទេសថ្មិ កូរ៉ូណា​ ដែលមានប្រភពមកពីស្រុក វូហាន ប្រទេសចិន ហើយថែមទាំងបានឆក់យកជីវិតមនុស្ស ១០០ នាក់ជាងហើយ ចំណែកអ្នកឆ្លងវីរ៉ុស កូរ៉ូណា នេះនៅតែបន្តកើតឡើងជារៀងរាល់ថ្ងៃ នៅតាមបណ្តាប្រទេសផ្សេងៗ ។

យ៉ាងណាមិញបន្ទាប់ពីវីរ៉ុស កូរ៉ូណា នេះបានកំពុងតែធ្វើការវាយលុកមនុស្សជំវិញពិភពលោកហើយអ្នកជំនាញប្រាប់ថា ឲ្យពាក់ម៉ាស់គ្រប់គ្នាដើម្បីកំឲ្យឆ្លងវីរ៉ុស កូរ៉ូណា នេះ បានសង្កេឃើញថា នៅកម្ពុជាមានតម្លៃម៉ាស់ឡើងថ្លៃគុណនិង១០ ស្ទើតែមិនគួរឲ្យជឿរព្រោះវាមិនដែលធ្លាប់មានតម្លៃនេះមកពីមុន ។

នេះបើយោងទៅតាមគណនីហ្វេសប៊ុកដែលមានឈ្មោះថា Oeng Dona បានធ្វើការលើកឡើងឲ្យដឹងនៅលើបណ្តាញសង្គមហ្វេសប៊ុកថា ៖ សុំសរសើរមិនបានមែន❤️☺️គាត់ជាជនជាតិម្នាក់ដែលបានឈរចែកម៉ាស់កណ្តាលថ្ងៃក្ដៅឲ្យប្រជាពលរដ្ឋដែលធ្វើដំណើរតាមផ្លូវ ❤️ប៉ុន្តែខ្មែរមួយចំនួនវិញបានឆ្លៀតឳកាសកេញចំណេញលើជាតិសាសន៍របស់ខ្លួនដោយមិនគិតពីផលប្រយោជន៍រួមឡើយ??មើលឃើញហើយខ្មាស់គេជំនួស?? #លោកអ្នកស្រីដែលលក់ម៉ាស់ថ្លៃនឹងយកភ្នែកមើលហើយយកខួរគិតខ្លះផង? ៕