ភ្នំពេញ៖ តារាកំប្លែងជើងចាស់ អ្នកនាង សំ ប៉ូលីដា ដែលតែងតែផ្តល់សំណើចជូនមហាជន ហើយទទួលបានការគាំទ្រយ៉ាងខ្លាំងនោះ កាលពីមួយរយៈមុនអ្នកនាង ត្រូវបានចូលសម្រាកមន្ទីរពេទ្យ ដោយសារតែជំងឺធ្វើទុក្ខ។ ក្រោយពីចេញពីមន្ទីរពេទ្យ អ្នកនាង ហាក់មានសភាពស្គមស្គាំងជាងមុន និងស្លេកស្លាំង ក៏ព្រោះតែជំងឺជាប់ខ្លួនមួយរយៈពេលនេះហាក់ដូចជាធ្វើទុក្ខខ្លាំងពេក។

នៅក្នុងទឹកមុខក្រៀមស្រពោន គួរឲ្យអាណិត អ្នកនាងសំ ប៉ូលីដា ហាក់គ្មានទីផ្សារ និងគ្មានប្រាក់ចំណូលទាល់តែសោះ ដើម្បីចិញ្ចឹមខ្លួន។ ដោយសារតែនៅក្នុងខ្លួនពោលពេញទៅដោយជំងឺជាប់ខ្លួន ជាច្រើនមុខ ហើយត្រូវចិញ្ចឹមកូនដែលនៅតូច ផងនោះ ស្រ្តីម្នាក់នេះ ពិតជាខ្លោចចិត្តអាណិតខ្លួនឯងជាខ្លាំង ទី១ ជាមនុស្សដែលមហាជនតែងកោតសរសើរ និងផ្តល់សំណើចដល់គេគ្រប់គ្នា ទី២ ធ្លាប់ជាមនុស្សម្នាក់ ដែលតែងតែរឹងមាំ និងតស៊ូបានគ្រប់យ៉ាង តែពេលខ្លួនបែរជាចុះទន់ខ្សោយមិនអាចធ្វើអ្វីដូចមុន ទី៣ គ្មានប្រាក់ចំណូល គ្មានប្រាក់ដើម្បីទិញថ្នាំ ។

នាពេលបច្ចុប្បន្ន អ្នកនាង សំ ប៉ូលីដា បានបាត់បង់ ឱកាសដើរច្រៀង ព្រោះតែមានជំងឺបេះដូង មេរោគក្នុងថ្លើម និងជំងឺច្រើនមុខទៀត ហើយមិនអាចរកប្រាក់បានដូចមុន និងត្រូវការប្រើប្រាស់លុយជាច្រើន ដើម្បីទិញថ្នាំ ។ អ្នកនាង បានប្រាប់ថា ដើម្បីកូនត្រូវតែតស៊ូ ទៅច្រៀង ពេលខ្លះជំងឺបេះដូងធ្វើទុក្ខ ក៏៏មិនបានទៅ តែថ្ងៃណាបេះដូងវាដើរស្រួល ក៏ចេញច្រៀង ដើម្បីរកប្រាក់បន្តិចយកមកចិញ្ចឹមជីវិត។

អ្នកនាងសំ ប៉ូលីដា បានបង្ហោះសារយ៉ាងខ្លីថា "សូមអរគុណដល់ថៅកែហាងហ្កោលឌិននិងប្អូនដារ៉ូ01ដែលបានផ្ដល់ថវិការដល់នាងខ្ញុំសំប៉ូ លីដាកំពុងមានជំងឹបេះដូង ។សូមអោយហេងៗនិងរកសុីមានបាន...!"៕







ប្រភព៖ សំ ប៉ូលីដា