កោះកុង៖ កាលពីថ្ងៃម្សិលមិញនេះ កងរាជអាវុធហត្ថខេត្តកោះកុង បាននាំខ្លួនយុវជនម្នាក់យកធ្វើកិច្ចសន្យា និងធ្វើការអប់រំ ក្រោយពីបានបង្ហោះព័ត៏មានមិនពិន នៅលើបណ្តាញសង្គមថា មានជនជាតិចិន ២នាក់ បានឆ្លងជំងឺរលាកសួត ដែលបង្កឡើងដោយវីរុសកូរ៉ូណាប្រភេទថ្មី ហើយពួកគេទៅលេងកម្សាន្ត នៅក្នុងខេត្តកោះកុង។

បើយោងតាមគណនីហ្វេសប៊ុករបស់កងរាជអាវុធហត្ថខេត្ត កោះកុង បានបង្ហោះសារថា "អាវុធហត្ថខេត្តកោះកុង
សូមគោរពរាយការណ៍មេ បានធើ្វការអប់រំណែនាំប្រជាពលរដ្ឋ បង្ហោះសារតាមបណ្តាញសង្គម ក្លែងក្លាយ បង្កចលាចល ពាក់ពន្ធ័បញ្ហា កាឆ្លង វីរុស កូរូណា ថៃ្ងទី២៨ មករា ២០២០ វេលាម៉ោង១៦និង០០នាទី។

ក្រោយពីមានការបង្ហោះសារតាមរយ:បណ្តាញសង្គមFacebook កាលពីវេលាម៉ោង ០៨និង៣០នាទី ថ្ងៃទី២៨.០១.២០២០ម្ចាស់អាខោនឈ្មោះ ជុន ចិន (ដែលបានសរសេរសារថា នៅតារាសាគរមានអ្នកកើតជំងឺមេរោគ កូរ៉ូណា វីរូសហើយ) ពត៌មាននេះជាពត៌មាន មិនពិត ។កម្លាំង អ.ហស្រុកបានធ្វើការនាំខ្លួន ឈ្មោះជុន ចិន ភេទ ប្រុុស អាយុ២២ឆ្នាំ មានទីលំនៅភូមិព្រែកស្មាច់ ឃុំកោះសេ្តច ស្រុកគីរីសាគរ ខេត្តកោះកុង ម្ចាស់អាខោនខាងលើធ្វើការសាកសួរ ឆ្លើយបំភ្លឺ ហើយអប់រំណែនាំ ឲ្យកែសំរួលពត៌មាន បកស្រាយ បង្ហោះសារកែសំរួលខ្លឹមសារឡើងវិញ រួចធ្វើកិច្ចសន្យាឲ្យវិលត្រឡប់ទៅលំនៅដ្ឋានវិញ។ វ ឯក តាំង ឈុនស្រេង៕



ប្រភព៖ កងរាជអាវុធហត្ថខេត្ត កោះកុង