ជីវិតគូរនរណាៗម្នាក់ ក៏ត្រូវការស្នេហា ក៏ត្រូវការមានគូរ ដែរ ហើយបើយើងជួបមនុស្សដែលយើងស្រលាញ់ និងពេញចិត្ត យល់ចិត្ត យល់ថ្លើមគ្នាហើយនោះ យើងត្រូវចាប់គេឲ្យជាប់ ដើម្បីរស់នៅជាមួយគ្នា ពោលពេញទៅដោយសេចក្តីសុខ និងមានសុភមង្គល ជាមួយគ្នាដល់ចាស់កោងខ្នង។

ដោយឡែកយើងងាកមកមើលមួយគូរនេះវិញ ព្រោះតែបានកំណត់ថ្ងៃថត Pre wedding ហើយនោះ ទោះបីមានឧបគស្គប៉ុណ្ណា ក៏មិនអាចរារាំងយើងបានដែរ ពួកយើងទាំងពីរនាក់ និងដើរឆ្លងកាត់រឿងរ៉ាវជាច្រើនជាងនេះទៅទៀត នៅពេលក្រោយ ក្នុងការកាន់ដៃគ្នាទៅថ្ងៃមុខ។

ជាក់ស្តែងនៅក្នុងគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា 2K20 គាត់បានបង្ហោះសារអម ជាមួយនឹងរូបភាពរបស់គូរស្វាមីភរិយាថ្មី ដែលនឹងចូលរោងជ័យនៅថ្ងៃមុខ ដោយថ្ងៃនេះ គាត់មកថត Pre wedding ទុកជាអនុស្សាវរីយ៍ សម្រាប់ថ្ងៃមង្គលការ ដែលជាថ្ងៃជ័យ ថ្ងៃសេរីសួស្តី នៃគូរស្នេហ៍អ្នកទាំងពីរនាក់។

នៅក្នុងគណនីហ្វេសប៊ុកនោះ បានរៀបរាប់ថា "ទ្រាំតិចទៅអូនសម្លាញ់ ធ្វេីម៉េចបេីយេីងPre wedding ចំពេលកូរ៉ូណាមកលេង?"។
ប្រភព៖ 2K20