កុំចេះតែហ៊ាន ! ពូកែចែកចាយព័ត៌មានមិនពិត ធ្វើឲ្យមានការភ័យខ្លាចដល់ប្រជាពលរដ្ឋ ពាក់ព័ន្ធករណីឆ្លងជំងឺ រលាកសួត ដោយវីរុសកូរ៉ូណា ពេលនេះត្រូវបាន....
សីហា
-

មហាជនពិតជាមានការភ័យខ្លាចជាខ្លាំង ក្រោយពីទទួលបានដំណឹងអំពីវីរុសកូរ៉ូណា ដែលបានរាតត្បាត នៅតាមបណ្តាប្រទេសនានា ដែលវីរុសមួយនេះ ពិតជាភាពកា ចសាហាវ ជាខ្លាំង ដោយបានសម្លា ប់មនុស្សអស់ជាច្រើន​នាក់ និងមានមនុស្សឆ្លងដោយសារតែវីរុសនេះក៏ច្រើននាក់ផងដែរ។

មកដល់ពេលនេះ ចំនួនអ្នកស្លាប់និងកើតរីរុសនេះ មានចំនួន ១៖ ប្រទេសចិន ឆ្លង៧,៧១១ករណី ក្នុងនោះស្លាប់ ១៧០នាក់២៖ ថៃ ១៤ករណី ៣៖ ជប៉ុន ១១ករណី៤៖ សិង្ហបុរី ១០ករណី៥៖ ទីក្រុងហុងកុង ១០ករណី៦៖ កោះតៃវ៉ាន់ ០៨ករណី៧៖ ទីក្រុងម៉ាកាវ ០៧ករណី៨៖ ម៉ាឡេស៊ី ០៧ករណី៩៖ អូស្ត្រាលី ០៦ករណី១០៖ សហរដ្ឋអាមេរិក ០៥ករណី១១៖ បារាំង ០៥ករណី១២៖ កូរ៉េខាងត្បូង ០៤ករណី១៣៖ អេមីរ៉ាត់អារ៉ាប់រួម ០៤ករណី១៤៖ អាល្លឺម៉ង់ ០៤ករណី១៥៖ កាណាដា ០៣ករណី១៦៖ វៀតណាម ០២ករណី១៧៖ កម្ពុជា ០១ករណី១៨៖ ស្រីលង្កា ០១ករណី១៩៖ នេប៉ាល់ ០១ករណី ២០៖ ហ្វាំងឡង់ ០១ករណី តួលេខខាងលើនេះគិតត្រឹមម៉ោង ១៤៖០០នាទីរសៀលថ្ងៃទី៣០ ខែមករា ឆ្នាំ២០២០។

យ៉ាងណាមិញ ម្ចាស់គណនីហ្វេសបុកឈ្មោះ Sopheak Love ចែកចាយ និងផ្សព្វផ្សាយ ព័ត៌មានមិនពិត ធ្វើឲ្យមានការភ័យខ្លាចដល់ប្រជាពលរដ្ឋ ពាក់ព័ន្ធករណីឆ្លងជំងឺ រលាកសួត ដោយវីរុសកូរ៉ូណា។ នាងបានចេញមុខមកសារភាពកំហុសរបស់ខ្លួន នៅចំពោះមុខសមត្ថកិច្ច និងបានសន្យាថា ឈប់ចែកចាយព័ត៌មានប្រឌិតបែបនេះទៀតហើយ៕