អុញនោះ ! Love Riya លែងខ្វល់រឿងខ្មាស់គេ ចេញមកប្រលះអតិតប្តី ដូចសុីសាច់ ហុតឈាម …(មានវិដេអូ)
-

ភ្នំពេញ៖ អ្នកនាង Love Riya ត្រូវបានគេចាត់ទុកជាអ្នកលក់ឡេ តាមបណ្តាញអនឡាញម្នាក់ដែលទទួលបានប្រជាប្រ័យភាពខ្ពស់ បន្ទាប់ពីចូលរោងការជាមួយនិងប្តីរូបស្រស់របស់នាងរួច គឺនាងទទួលបានក្តីសុខយ៉ាងខ្លាំងព្រោះស្វាមីមានរូបរាងស្អាតសង្ហារនិងពូកែយល់ចិត្តនាងនោះ មិនទាន់និងបានប៉ុន្មានខែស្រួលបួលផងអ្នកទាំងពីរក៏បានមានកូនស្រីគួរឲ្យស្រលាញ់ម្នាក់ ដែលមានតម្លៃស្មើនិងកែវភ្នែកផងដែរ។

យ៉ាងណាមិញមួយរយៈពេលក្រោយមកនេះគេបានសង្គេតឃើញថា ជីវិតប្តីប្រពន្ធរបស់អ្នកនាង  Love Riya ហាក់លេចភាពមិនល្អប្រសើឡើង ដូចកាលពីស្រលាញ់គ្នាដំបូងដែលនាងតែងតែអួតប្រាប់ហ្វេនៗរបស់នាងថា ប្តីនាងស្រលាញ់នាងខ្លាំងណាស់ និងមិនអាចក្បត់ចិត្តនាងបានទេ ប៉ុន្តែពេលនេះអ្វីៗហាក់មានការផ្លាស់ប្តូរទាំងស្រុង ព្រោះនាងនិងប្តីរបស់នាងបានលែងលះគ្នាដាច់ស្រាច់បាត់ទៅហើយ ដោយបន្សល់ទុកកូនស្រីម្នាក់ឲ្យនៅជាមួយម្តាយគឺអ្នកនាង  Love Riya នេះឯង។

ជាមួយគ្នានេះដែរ ថ្មិៗនេះអ្នកលេងបណ្តាញសង្គមហ្វេសប៊ុកជាច្រើនពិតជាតាមដានខ្លាំង ជាមួយនឹងសាច់រឿងគ្រួសាររបស់ អ្នកលក់អនឡាញ អ្នកនាង Love Riya ដែល កន្លងមក នាងក៏ធ្លាប់លេចមុខនៅក្នុងការផ្សាយពាណិជ្ជកម្មទឹកដោះគោ និងធ្លាប់លើកឡើងថាលក់ឡេរូបនេះបានឡាយវីដេអូទាំងទឹកភ្នែកសារភាពថានាង និង ស្វាមីបានបែកគ្នាហើយក្រោយពីនាងសម្រាលបានកូនមួយខែស្វាមីរបស់នាងបានចុះចោលនាង ហើយនាងក៏ មិនខ្មាស់គេរឿងមេម៉ាយដែរ។

អ្វីដែលនាងអាណិត គឺកូនជាជនរងគ្រោះម្នាក់ ហើយនេះអាចចាត់ទុក ជាបទពិសោធន៍ជីវិតរបស់នាង ដែលជួបប្រទះរឿងបែបនេះ។ យ៉ាងណាមិញនៅមុននេះបន្តិចអតីតស្វាមីអ្នកនាង ក៌បានLive វីដេអូនិងនិយាយពីដំនើរដើមទងឈានដល់ការលែងលះគ្នានេះភ្លាមៗនោះនាងអត់ទ្រាំមិនបាន Live ឆ្លើយតបភ្លាមៗ ទាន់ចិត្តនោះក្តៅ៖ តោះទស្សនាវីដេអូដូចខាងក្រោម៖