ជួយគ្នាផងចុះ! ក្មេងស្រីពេញស្រលាញ់ពីឪពុកម្តាយ សប្បាយរីករាយក្នុងវ័យសក្សារ បែរជាត្រូវជួបរឿងអកុសល រស់នៅយ៉ាងស្ងៀមស្ងាត់ និងភាពហេវហត់ជាខ្លាំង ព្រោះតែកើតជំងឺ....
សីហា
-

មនុស្សយើងម្នាក់ៗកើតមកសុទ្ធតែមានវាសនាខុសគ្នាទាំងអស់ អ្នកខ្លះក្រ អ្នកខ្លះកើតមកមានស្រាប់ គ្មានសិទ្ធជ្រើសរើសយកបានកន្លែងកើតនោះទេ បើអាចរើសបាននោះក៏គ្មាននរណាម្នាក់ក្រជាងម្នាក់ណាឡើង។ នៅលើផែនដីនេះគ្មាននរណាម្នាក់ចង់ក្រ ចង់អាក្រកនោះទេ ប៉ុន្តែវាជាវាសនា តើធ្វើបែបណាបើយើងមិនអាចជ្រើសរើសបានផងនឹង បើរើសបានអ្នកគ្រប់គ្នាប្រហែលជាអ្នកមាន កំពុងតែចូលហាងធ្វើខ្លួន ញាំរបស់ឆ្ងាញ់ៗបាត់ទៅហើយ មិនមែនមានអ្នកខ្លះទៅសុំទាន ធ្វើការងារដែលចំណាយកម្លាំងច្រើន ហើយផលទទួលបានមិនសាកសមនោះទេ។

យ៉ាងណាមិញ យោងតាមគណនីហ្វេសប៊ុករបស់ឈ្មោះ ប៊ុនធឿន ប៉ូ បានបង្ហោះសារថា “ក្មេងស្រីម្នាក់ ដែលធ្លាប់តែញញឹម សប្បាយក្នុងវ័យសិក្សា មិនថាលោកគ្រូ អ្នកគ្រូ ព្រមទាំងមិត្តភក្តិតែងតែសរសើរចំពោះភាពវៃឆ្លាតរបស់នាងគ្រប់ៗគ្នា ។ តែពេលនេះនាងកំពុងសម្រាក ក្នុងសភាពស្ងៀមស្ងាត់ និងភាពហេវហត់ជាខ្លាំង ព្រោះតែជំងឺទឹកនោមប្រៃក្នុងកម្រិតធ្ងន់ រហូតឈានដល់ខូចក្រលៀនម្ខាង ។ 

មិនតែប៉ុណ្ណោះពេទ្យតម្រូវឲ្យរូបនាងត្រូវលាងឈាមរយៈពេលបីថ្ងៃម្តងទៀត ដែលជាហេតុ ធ្វើឲ្យគ្រួសារនាងកាន់តែជួបនូវបន្ទុកយ៉ាងធ្ងន់លើការចំណាយទាំងអស់នេះ ។ ខ្ញុំសង្ឃឹមថា ពុកម៉ែបងប្អូន នឹងរួមចំណែកបរិច្ចាគ ក្តីអាណិតស្រលាញ់តាមរយៈការឧបត្ថម្ភជាថវិកា ដើម្បីឲ្យក្រុមគ្រួសារប្អូនស្រី ឡុងយី បានបន្តការព្យាបាលនាងឲ្យបានឆាប់ជាសះស្បើយ នឹងឆាប់បានត្រឡប់មករៀនដូចក្មេងៗដទៃទៀត ។??? ០៦០ ៤៣៣ ៣៣៥”៕