បងប្អូនជាច្រើន ប្រាកដជាធ្លាប់បានស្គាល់ ម្ចាស់ហាងពេជ្រ និងមាស ទ្រី ដាណា ដែលម្ចាស់ស្រស់ស្អាតរូបនេះ បានចុះជួយដល់ជនទីទាល់ក្រនៅតាមបណ្តាខេត្តក្រុង ឲ្យតែមានបញ្ហា ឬជួបនូវការលំបាក គឺម្ចាស់ហាងម្នាក់នេះ មិនដែលនៅស្ងៀម ឬមើលនឹងភ្នែកនោះទេ គឺគាត់តែងតែចុះជួយជានិច្ច។

ទង្វើរដ៏ល្អនេះហើយបានធ្វើឲ្យមហាជនកាន់តែគោរពស្រលាញ់ ពេញចិត្តនិងម្ចាស់ហាងស្រីរូបស្រស់ម្នាក់ ព្រមជាមួយនិងពាក្យសរសើរ មិនដាច់ពីមាត់ពីទឹកចិត្តដ៏ល្អរបស់គាត់ ព្រោះថាមានអ្នកមានមួយចំនួនតូច គាត់មិនដែលមើលឃើញពីទុក្ខលំបាក ឬ ក៏ចង់ចែករំលែកក្តីស្រលាញ់នោះទេ ហើយក៏មានអ្នកខ្លះចាំតែថា ធ្វើចង់យកមុខ ធ្វើក៏ធ្វើចង់ល្បី ចង់បានមុខមាត់ តែអ្នកថាឲ្យគេនោះមិនដែលឃើញទំលាក់លុយខ្លួនឯងមួយកាក់មួយសេនណា ដើម្បីចូលរួមចំណែកជួយដល់ជនទីទាល់ក្រនោះទេ គឺបានតែនិយាយមិនល្អពីគេតែប៉ុណ្ណោះ។

យ៉ាងណាមិញ ម្ចាស់ហាងពេជ្រ រូបស្រស់ ទ្រី ដាណា វិញគាត់តែងតែចុះជួយដល់ជនទីទាល់ក្រ ព្រោះតែជីវិតរបស់គាត់ធ្លាប់ជួបនូវការលំបាកឆ្អែតឆ្អន់មកហើយ ទើបគាត់ចង់ធ្វើអ្វីដែលល្អៗ និងចិត្តគួចប៉ងប្រាថ្នាតាំងពីយូរមកហើយ ដើម្បីចែករំលែកដល់ជនទីទាល់ ឲ្យគាត់បានធូរស្រាលមួយកម្រិត ទោះបីជាគាត់មិនបានធូរស្រាល ខ្លាំងតែយ៉ាងណាក៏បានជួយដល់គាត់ ព្រោះនេះគឺជាទឹកចិត្ត។











ដោយឡែកបើយើងងាកមកមើលពីជីវិតរបស់ម្ចាស់ហាងនេះវិញ គាត់ពិតជាសាមញ្ញខ្លាំងណាស់ ទោះបីជាគាត់ជិះសុទ្ធតែរថយន្តទំនើប លុយចាយពេញៗដៃ តែចំពោះរូបគាត់វិញ មានតែម្ហូបតាមផ្លូវទេ ទើបជាជម្រើសដ៏ល្អសម្រាប់គាត់។ អ្នកនាងក៏បានបង្ហោះសារយ៉ាងខ្លីថា"មេីលខ្លួនឯងស្រណោះខ្លួនណាស់?មួយថ្ងៃៗហត់ពេកហេីយ?ហេីយអរគុណFanដែលលួចថតហេីយផ្ញេីអោយទៀត បេីមិនបានមេីលរូបថតពេលនេះទេមិនដឹងថាខ្លួនឯងកំសត់ទេ??ថ្មេីនេះគេនាំគ្នាសំរាកអស់ខ្លះៗហេីយចំណែករូបខ្ញុំវិញឡេីងមមាញឹកនិងការងារ?(លុយមិនមែនស្រួលរកទេណាណប់ចឹត្តអេីយ)តែអត់អីទេខ្ញុំមិនអីទេណា? ហេីយក៏អរគុណអ្នកថត??"។






ប្រភព៖ Dana Try