ភ្នំពេញ ៖ បងប្អូនច្បាស់ជាបានជ្រាបហើយថា ពិភពលោកកំពុងតែមានការភ័យខ្លាចយ៉ាងខ្លាំងចំពោះមេរោគប្រភេទថ្មីដែលគេហៅថា វីរ៉ុស កូរ៉ូណា វីរ៉ុសនេះបានសម្លា ប់ ប្រជាជនចិនអស់ ២១៣នាក់ហើយនិងថែមទាំងបានឆ្លងរាលដាលដល់មនុស្សលើស៩០០០នាក់ គិតត្រឹមព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ២០២០នេះ។

ជាមួយគ្នានេះដែរនៅក្នុងប្រទេសកម្ពុជាយើងពេលនេះក៏មានវត្តមានរបស់វីរ៉ុស ប្រភេទថ្មី កូរ៉ូណា នេះមួយប្រភេទដែរ ដោយវីរ៉ុសនេះបានឆ្លងដោយជនជាតិចិនម្នាក់ដែលធ្វើដំណើរមកពីស្រុក វូហាន នៃប្រទេសចិន ពេលនេះជនជាតិម្នាក់នោះបានកំពុងតែត្រូវបានក្រុមគ្រូពេទ្យជំនាញរបស់កម្ពុជា នៅក្នុងខេត្តព្រះសីហនុ កំពុងតែធ្វើការតាមដាន និងព្យាបាលយ៉ាងយកចិត្តទុកដាក់បានយ៉ាងល្អជាទីបំផុត ។

ដោយឡែកនៅកាលពីពេលថ្មីៗនេះនកនាំពាក្យក្រសួងសុខាភិបាល លោក លី សូវ៉ាន់ អះអាងថា គ្រូពេទ្យនឹងមិនយកប្រាក់ពីប្រជាពលរដ្ឋទេ ប្រសិនបើពិនិត្យទៅរកឃើញថា ពួកគាត់បានឆ្លងវីរុសកូរ៉ូណាថ្មីនោះ។ ក្រៅពីមិនយកថ្លៃពិនិត្យហើយ លោកថា រាល់ការព្យាបាលទាំងអស់ក៏មិនអស់ប្រាក់ដែរ ប៉ុន្តែរកមិនឃើញថា មានវីរុសនោះ ពលរដ្ឋត្រូវបង់ថ្លៃសេវាពិគ្រោះ និងព្យាបាលធម្មតា។

លោកថា៖«ប្រសិនជាគាត់ចូលក្នុងនិយមន័យដែលកំណត់ដោយអ្នកជំនាញ គឺយើងមិនបានយកប្រាក់ទេ។ ប៉ុន្តែប្រសិនបើគាត់ទៅព្យាបាលធម្មតា គាត់មិនបានចូលក្នុងនិយមន័យហ្នឹងទេ យើងនឹងយកសេវាធម្មតា»។

