កំសត់ខ្លាំងណាស់...លោកគ្រូបង្រៀនម្នាក់ បង្ហោះសារយ៉ាងក្តុកក្តួល និងពោលពាក្យថា មើលចុះសូម្បីតែរោងបុណ្យ ក៏អត់មានលុយធ្វើត្រឹមត្រូវផង នេះហើយជីវិតអ្នកក្រ...
-

ខេត្តពោធិ៍សាត់៖ ពិតជារឿងមួយដ៏គួរឲ្យសោកស្តាយខ្លាំងណាស់ ក្រោយពីត្រូវបានបាត់បង់កូនសិស្សដ៏ទៅពីរនាក់ ក្រោយពីត្រូវរថយន្តមួយគ្រឿងបុ កចំណុចស្ថិតនៅភូមិរំលេច ឃុំរំលេច ស្រុកបាកាន ខេត្តពោធិ៍សាត់ កាលពីថ្ងៃទី៣០ ខែមករា ឆ្នាំ២០២០។

ជាក់ស្តែងកាលពីថ្ងៃម្សិលមិញនេះ លោកគ្រូChhunleng Ry បានបង្ហោះសារថា "សិស្សពូកែប្រចាំសាលា តែលូវត្រូវឡានបុកស្លា ប់ទាំងពីរ លោកគ្រូចូលរួមរំលែកទុក្ខ ពិតជាស្តាយខ្លាំងណាស់ មិនគួរអោយជឿទេ ហើយសិស្សម្នាក់ស្លា ប់ហើយអត់មានម៉ាក់ប៉ានៅជិតទៀតគាត់ទៅរកសុីនៅឆ្ងាយរកលុយយកអោយកូនរៀន រកលុយធ្វើបុណ្យមិនចង់មាននៅតែជាមួយបងស្រីហើយលោកយាយចាស់ម្នាក់ អាណិតណាស់លោកអើយ ជួបខ្ញុំពេលណាក៏លើកដៃសំពះដែល ហើយបុកនៅចំមុខផ្ទះខ្ញុំនៅទៀត RIP ???????????????សូមកូនសិស្សទាំងពីទៅកាន់សុខគិតភព បើមានជាតិក្រោយសុំកុំអោយចឹងទៀត (សិស្សសំណព្វខ្ញុំទៀត) hmmm ????"។

លោកគ្រូបានបន្តទៀតថា​"សូម្បីរោងបុណ្យ ក៏អត់សូវមានមនុស្សកំដរដែល អាណិតណាស់លោកអើយ?????????"។

លោកគ្រូម្នាក់ទៀតមានឈ្មោះថា​ Kheng Sovanndy សោកស្តាយ អាណិតខ្លាំងបំផុត សូមឲ្យកូនសិស្សទាំងពីរទៅកាន់សុខគតិភព??????"។ ទន្ទឹមនឹងនេះ ក៏មានបង្អូនជាច្រើនបានចូលរួមរំលែកទុក្ខ និងសូមឲ្យប្អូនស្រីទាំងពីរនាក់ ទៅកាន់សុគតិភពផងដែរ។

សមត្ថកិច្ចបានប្រាប់ថា ក្មេងស្រីរងគ្រោះជិះម៉ូតូម៉ាកហុងដាឌ្រីម ពណ៍ខ្មៅ ស៊េរីឆ្នាំ២០១៩ ពាក់ស្លាកលេខ ពោធិ៍សាត 1H-8767 ។ ចំណែឲករថយន្តបង្ក ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2L-0093 ជារថយន្តតាក់ស៊ី ពោធិ៍សាត់-ភ្នំពេញ ។ ក្រោយពេលកើតហេតុ សមត្ថកិច្ចបានចុះធ្វើការវាស់វែង និងប្រគល់ស ពជនរងគ្រោះជូនគ្រួសារ ដើម្បីយកទៅធ្វើបុណ្យតាមផ្លូវច្បាប់៕

ប្រភព៖ Chhunleng Ry