បើយោងតាមគណនីហ្វេសប៊ុករបស់អ្នកនាង ផន សុផារី បានរៀបរាប់ថា "ជីវិតប្តីប្រពន្ធខ្ញុំមើលមកមានសុភមង្គលណាស់ ប៉ុន្តែ....ខ្ញុំសារភាពថា ខ្ញុំក៏ធ្លាប់ខឹង ធ្លាប់យំ ធ្លាប់អន់ចិត្ត ធ្លាប់ឈ្លោះគ្នាដូចតែប្តីប្រពន្ធគេផ្សេងដែរ។ ប៉ុន្តែពួកខ្ញុំជាអ្នកស្រលាញ់កិត្តិយស មិនដោយសារតែអារម្មណ៍មួយឆាវ រឿងផ្ទៃក្នុងគ្រួសារខ្លួនឯងយកមកហែកកេរត្តិ៍ ផុសstatus drama ធ្វើអោយអ្នកជុំវិញខ្លួនវាយតម្លៃនោះទេ លើកលែងតែបញ្ហានោះទាមទារការបកស្រាយ!។

ទោះបីថ្ងៃក្រោយមើលមិនឃើញពួកខ្ញុំត្រូវមានបញ្ហារហូតដល់ដើរផ្លូវបំបែក គឺសូមបែកទាំងស្ងៀមស្ងាត់ ដោយមិនហែកកេរ្តិ៍គ្នានោះទេ ព្រោះវាគ្មានបានអ្វីជួយអោយប្រសើរទេ អ្នកដែលឃើញយើងផុស គេមិនអាចជួយអ្វីបានទេ គ្រាន់តែអ្នកចូលចិត្តយើងគេអាណិត អ្នកស្អប់យើងគេសើចចំអកប៉ុន្នឹង ( ខ្ញុំអាចនិយាយបាន ព្រោះខ្ញុំធ្លាប់ធ្វើបាន )។






ទាញមកគិតវិញថា គ្មានអ្វីសំខាន់ជាងការគោរពអោយតម្លៃគ្នា ស្មោះត្រង់យល់ចិត្តគ្នានោះទេ ជិវិតមនុស្សយើងខ្លីណាស់ ទាន់មានពេលវេលា ទាន់នៅមានឱកាស ព្យាយាមធ្វើវាអោយល្អបំផុត កុំអោយមានពាក្យថា ស្តាយក្រោយ ...។


















ប្រភព៖ Phorn Sophary