អាណិតណាស់...លោកយាយកំសត់ ពិសារបាយជាមួយទឹកស៊ីអៀវ លាយជាមួយនឹងទឹកភ្នែករាល់ថ្ងៃ ពឹងកូនស្រីមានសតិមិនគ្រប់ ដើររើសអេតចាយយកមក...
-

នៅមុននេះមួយបន្តិចនៅលើបណ្តាញសង្គមហ្វេសប៊ុកមួយដែលមានឈ្មោះថា Siek Bunnary បានបង្ហោះសារ ជីវិតកំសត់របស់លោកយាយម្នាក់ ដែលគាត់ពិតជាពិបាកខ្លាំងណាស់ ឈឺដើរមិនរួច អត់អង្ករហូបគ្រប់គ្រាន់ពឹងតែកូនតែកូនស្រីមិនគ្រប់ទឹកដើររើសអេតចាយចិញ្ចឹម សុំបងប្អូនជួយត្រឹមអង្ករនិងហូបឆ្ងាញ់នៃជីវិតចុងក្រោយប៉ុណ្ណោះ ការហូបចុកវេទនាណាស់ខ្វះមុខខ្វះក្រោយ បានអ្នកជិតខាងអោយអង្ករមួយកំប៉ុងពីរកំប៉ុងហូបម្តងៗ។

បើយោងតាមគណនីហ្វេសប៊ុកខាងលើបានរៀបរាប់ថា "Share_ដើម្បីជួយលោកយាយដ៌កំសត់ផងចុះ លោកយាយស្គមស្គាំងឈឺដើរមិនរួច អត់អង្ករហូបគ្រប់គ្រាន់ពឹងតែកូនតែកូនស្រីមិនគ្រប់ទឹកដើររើសអេតចាយចិញ្ចឹម សុំបងប្អូនជួយត្រឹមអង្ករនិងហូបឆ្ងាញ់នៃជីវិតចុងក្រោយប៉ុណ្ណោះ ការហូបចុកវេទនាណាស់ខ្វះមុខខ្វះក្រោយ បានអ្នកជិតខាងអោយអង្ករមួយកំប៉ុងពីរកំប៉ុងហូបម្តងៗ។ សព្វថ្ងៃលោកយាយនៅភូមិសាក់សំពៅ សង្កាត់សាក់សំពៅ ខ័ណ្ឌដង្កោ ភ្នំពេញ។ ទំនាក់ទំនងជួយលោកយាយ 012540401 0967080007 សូមអរគុណទុកជាមុន"។

មានវិដេអូ៖


ប្រភព៖ Siek Bunnary